ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Monday, November 26, 2018

ស្នងការនគរបាលខេត្តតាកែវដឹកនាំកម្លាំងចុះ បង្ក្រាបឧក្រិដ្ឋជនចិន៤ទីតាំងបានចំនួន២៣៥នាក់


ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃចន្ទ ០៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ០៩៖៣០នាទី កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន១០៥នាក់ ដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងមានកិច្ចសហការពីសមត្ថកិច្ចនគរបាលចិន ដោយមានការសម្របសម្រួលនីតិវិធីដោយលោក ទេព មុនិនព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវក្នុងគោលដៅស្រុកបាទី និងគោលដៅស្រុកត្រាំកក់ដឹកនាំដោយលោក ឃុន ភឿន ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តតាកែវ បានធ្វើការបង្រ្កាបទីតាំង ក្លែងបន្លំប្រព័ន្ធគមនាគមន៍ ចំនួន០៤ទីតាំងផ្សេងគ្នា ក្នុងនោះ ៖  ទីតាំងទី១ ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិនចំនួន ៦៣នាក់ ស្រី០៧នាក់។  ទីតាំងទី២ ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិន ចំនួន ១២នាក់(ប្រុស)។ ទីតាំងទី៣ ស្ថិតនៅភូមិតាំងដូង ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិន ចំនួន ៧០នាក់ ស្រី២៤នាក់  និងទីតាំងទី៤ ស្ថិតនៅភូមិព្រៃក្រាយ ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិនចំនួន ៩០នាក់ ស្រី០៥នាក់។  សរុបទាំង០៤ទីតាំង សមត្ថកិច្ចឃាត់ខ្លួនបានចំនួន ២៣៥នាក់ ស្រី ៣៦នាក់  ព្រមទាំងដកហូតនូវសម្ភារ:សម្រាប់ធ្វើសកម្មភាពមួយចំនួន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។














0 comments:

Post a Comment