តាកែវ៖ ការស្នើសុំនេះគឺត្រូវបានលើកឡើងនៅក្នុងវេធិការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងដូនកែវ នាព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា២០១៨ នៅសាលប្រជុំទីចាត់ការផែនការវិនិយោគខេត្ត បន្ទាប់ពីមានការបើកអោយសួរជាសំនួររបស់សមាជិកក្រុមប្រឹក្សាខេត្តឯកឧត្តម អ៊ុយ ខេមរា និងលោក ខាន់ សុខា អភិបាលរងខេត្តតាកែវ ។ ប្រជាពលរដ្ឋដែលបានស្នើសុំអោយមានវិធានការតឹងរឹងចំពោះម្ចាស់ស្ថានីយ៏ប្រេងឥនន្ទៈដែលក្លែងបន្លំភ្នែកអតិថិជននោះ បានលើកឡើងថា មានប្រជាពលរដ្ឋច្រើនណាស់ម្នាក់ៗ មួយណាក៏មានយានជំនិះរបស់ខ្លួនរៀងខ្លួនៗ ហើយម្នាក់ៗសុទ្ធសឹងតែប្រើប្រាស់នៅប្រេងឥនន្ទៈទាំងអស់ បើសិនជានូវតែទុកអោយម្ចាស់ស្ថានីយ៏ប្រេងឥនន្ទៈដែលខូចៗទាំងនេះនៅតែបន្តក្លែងបន្លំភ្នែករបស់ប្រជាពលរដ្ឋបានទៀតនោះ មិនដឹងជាប្រជាពលរដ្ឋប៉ុន្មាននាក់នោះទេ ដែលទទួលរងនៅការខាតបង់ដោយមិនដឹងខ្លួនបែបនេះ ។
ពលរដ្ឋខាងលើបានបន្តថា កន្លងមកគេមិនដែលចាប់អារម្មណ៏ទៅលើការចាក់ប្រេង និងសង្កេតការប្រើប្រាស់ប្រេងនូវលើយានយន្តនោះទេ ក៏ប៉ុន្តែនៅពេលថ្មីៗនេះ មានមន្ត្រីជំនាញកាំកុងត្រូលមានរថយន្តពិសោធន៏ចល័ត បានចុះមកធ្វើការពិនិត្យជាក់ស្តែងនៅតាមស្ថានីយ៏ប្រេងឥន្ទនៈដល់កន្លែងតែម្តង ដោយរកឃើញថា មានស្ថានីយ៏ប្រេងឥន្ទនៈមួយចំនួនធំនៅក្នុងខេត្ត បាននិងកំពុងលួចក្លែងបន្លំភ្នែករបស់អតិថិជន ក្នុងការលក់ប្រេងឥន្ទនៈអោយអតិថិជនមិនគ្រប់លីត្រ និងមានខ្លះទៀត មានតែប្រេងសាំងធម្មតាទេ តែមានបិទលើទូរចាក់សាំងរបស់ខ្លួន ថាមានលក់ប្រេងស៊ុបពែដែរ ដើម្បីលក់បានថ្លៃជាងតម្លៃប្រេងធម្មតា ។
ជាកិច្ចឆ្លើយតបលើការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋខាងលើនេះ ឯកឧត្តម អ៊ុយ ខេមរា សមាជិកក្រុមប្រឹក្សាខេត្ត បានឆ្លើយយ៉ាងខ្លីថា គឺមានតែមន្ទីរជំនាញពាណិជ្ជកម្ម ដែលពាក់ព័ន្ធទៅលើបញ្ហានេះ រីឯកសមាជិកក្រុមប្រឹក្សាខេត្ត មិនមានសិទ្ធិកក្នុងការសម្រេចត្រូវមានវិធានការយ៉ាងណា ឬដាក់ទោសទាន់យ៉ាងម៉េចដែរ ។
Wednesday, November 14, 2018
Home »
» ចប់ហេីយលេងតាចឹង៖ពលរដ្ឋនៅក្នុ្ងងក្រុងដូនកែវស្នើសុំអោយអាជ្ញារធរពាក់ព័ន្ធគួរមានវិធានការទៅលើម្ចាស់ស្ថានីយ៏ប្រេងឥនន្ទៈណាដែលលក់មិនគ្រប់លីតក្លែងបន្លំភ្នែកអតិថិជន
0 comments:
Post a Comment