ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Sunday, August 11, 2019

លោកវរសេនីយ៍ឯក ឆឹង រតនៈ​ ស្នងការរង ទទួលផែនការងារគ្រប់គ្រងធនធានមនុស្សអញ្ជើញប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន(៦លានរៀល)ដល់គ្រួសារសពដែលទទួលមរណភាព



ខេត្តតាកែវ៖ នៅព្រឹកថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ឆឹង រតនៈ​ ស្នងការរង ទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិខេត្តតាកែវ អមដំណេីរដោយក្រុមការងារស្នងការដ្ឋាន លោកមេបញ្ជាការរង លោកនាយ ប៉ុស្តិ៍នគរបាលការពារព្រំដែនថ្មបីដុំ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ក្រសាំង អញ្ជើញប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន(៦លានរៀល) និងថវិកា លោកឧត្តមសេនីយ៍ទោ ស្នងការ ចំនួន ២លានរៀល ជូនដល់លោកស្រី រឿន ផល្លា ត្រូវជាភរិយាសពលោក អនុសេនីយ៍ទោ នួន ហាត ជាមន្រ្តីនគរបាលប៉ុស្តិ៍ការពារព្រំដែនថ្មបីដុំ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ ដែលទទួលមរណៈភាពនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៧ៈ៣០ នាទីព្រឹក ដោយ(ជម្ងឺមហារីកថ្លើម)ស្ថិតនៅភូមិក្តុលជ្រុំ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ។
       ថ្លែងក្នុងឱកាសនោះដែរ លោក វរសេនីយ៍ឯក ស្នងការរង បានសំណេះសំណាលជាមួយក្រុមគ្រួសារសព និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្តាល សមាគមមិត្តនគរបាលជាតិកម្ពុជា និងលោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវផងដែរ៕





0 comments:

Post a Comment