ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Friday, November 16, 2018

ទីតាំងស្តុកសាប៊ូដែលនាំចូូលនិងចែកចាយខុសច្បាប់ចំនួនពីរនៅក្នុងខេត្តតាកែវត្រូវបាននគរបាលប្រឆាំងបទលើសសេដ្ឋកិច្ចចុះឆែកឆេនិងដកហូតបាន១៥០កេះធំ

តាកែវ៖នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តតាកែវចុះចាប់ទីតាំងដែលស្តុកសាប៊ូដែលនាំចូូលនិងចែកចាយខុសច្បាប់នាំចូលពីប្រទេសវៀតណាមតាមពាក្យបណ្តឹងរបស់ម្ចាស់អាជ្ញាប័ណ្ណសុំសិទ្ធិនាំចូលប្តេមុខនៅកម្ពុជា បានជាង ១៥០គេះធំ លើពីរទីតាំងនៅក្នុងក្រុងដូនកែវ និងស្រុកត្រាំកក់ កាលពីរសៀលថ្ងៃទី ១៦ ខែវិច្ឆិកា ២០១៨ នេះ ។ កាចុះចាប់នៅតាមទីតាំងស្តុកទំនិញនេះដែរគឺមានការចូលរួម សម្របសម្រួលនីតិវិធីពីលោក ឃុន ភឿន ព្រះរាជ្ញារងអមសាលាតំបូងខេត្តាកែវ និងលោកឧត្តមសេនីយ៏ត្រី វង្ស ហុកលី ស្នងការរងកទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងកាដ្ឋាននគរបាលខេត្តតាកែវ រួមជាមួយនិងកងកំលាំង និងបុគ្គលិករបស់ក្រុមហ៊ុនប៊ី ឌី ស៊ី លីមីតធីត ។
លោក វង្ស ហុកលី ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច បានប្រាប់អោយដឹងថា ការឈៀនដល់ការចូលទៅឆែកឆេនៅទីតាំងស្តុកទំនិញដែលនាំចូូលនិងចែកចាយខុសច្បាប់ ខាងលើជាប្រភេទ{សាប៊ូម៉ាក LIX}នេះគឺធ្វើទៅតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន ប៊ី ឌី ស៊ី លីមីតធីត ដែលបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ច ប្តឹងលើជនមិនស្គាល់ឈ្មោះ ដែលនាំចូលស្តុក និងចែកចាយនូវផលិតសាប៊ូម្សៅ និងទឹកលានចានម៉ាក LIX មិនស្របច្បាប់ហើយមិនមានការអនុញ្ញាតពីក្រុមហ៊ុនត្រឹមត្រូវ។ បន្ទាប់ទទួលបានពាក្យបណ្តឹងនេះរួមមន្ត្រីជំនាញរបស់យើងបានសហការជាមួយនិងក្រុមហ៊ុនធ្វើការស្រាវជ្រាចជាង១សប្តាហ៏ ហើយក្នុងរយៈពេលកន្លងមកក្រុមមន្ត្រីជំនាញរបស់យើងបានធ្វើការសើបអង្កេត នៅតាមទីផ្សារមួយចំនួន ដើម្បីសួរនាំពីផលិតផលសាប៊ូនេះរកមើលទីតាំងស្តុកធំៗ ហើយមកដល់រសៀលនេះដែរ គឺយើងបានចុះឆែកឆេលើទីតាំងចំនួន ២ រួមមានទី០១ ម្ចាស់ឈ្មោះ សុខ យាំង ទីតាំងស្តុកទំនិញ នៅខាងកើតផ្សារធំតាកែវ ភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ធ្វើការដកហូត ប្រភេទសាប៊ូទឹកលាងចាន ចំនួន ១១៤កេះ ប្រភេទសាប៊ូម្សៅ ចំនួន ៨កេះ និងទី០២ ម្ចាស់ឈ្មោះ ហាម សុភា ទីតាំងស្ថិតនៅខាងជើងផ្សារអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ធ្វើការដកហូត ប្រភេទសាប៊ូទឹកលាងចានចំនួន ២៩កេះ ប្រភេទសាប៊ូម្សៅចំនួន ៣កេះ ដោយក្នុងទីតាំងទាំងពីរខាងលើ គឺយើងបានរកឃើញសាប៊ូ ម៉ាក LIX ដែលមានឈ្មួញខិលខូចលួចនាំចូលនិងចែកចាយខុសច្បាប់ រំលោភលើកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុននាំចូលប្តេចមុខ ចំនួន ជាង១៥០កេះធំ ដែលជាប្រភេទសាប៊ូលាងចាន និងសាប៊ូបោកគុកខោអាវ ។ លោកស្នងការរងបានបន្តថា ក្រោយចុះឆែកឆេលើទីតាំងខាងលើរួចលោកព្រះរាជអាជ្ញារង បានបញ្ជាអោយសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចធ្វើកំណត់ហេតុដកហូត នៅប្រភេទម្សៅសាប៊ូ និងប្រភេទសាប៊ូទឹក ដែលសម្រាប់យកទៅបោគគុកខោអាវ និងលាងចាននោះ យកមករក្សាទុក្ខនៅស្នងការដ្ឋាននគរបាលខេត្តតាកែវសិន រងចាំនីតិវិធីបន្ត ។ ក្នុងនោះដែរតំណាងក្រុមហ៊ុន ប៊ី ឌី ស៊ី លីមីតធីត ដែលជាម្ចាស់សិទ្ធិនាំចូលសាប៊ូម៉ាក LIX ប្តេចមុខនៅប្រទេសកម្ពុជាបាននិយាយថា ក្រុមហ៊ុននិងធ្វើការប្តឹងទៅលើម្ចាស់ទីតាំងស្តុកសាប៊ូគេចពន្ធទាំងនោះអោយចាត់ការទៅតាមនីតិវិធី រួចបន្តស្រាវជ្រាវរកមើលអ្នកលួចនាំចូលពីប្រទេសជិតខាងថែមទៀត ព្រោះការលួចនាំចូលសាប៊ូនេះ គឺបានរំលោភលើកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន ដែលទិញសិទ្ធិពីក្រុមហ៊ុនផលិតសាប៊ូផ្ទល់ មួយវិញទៀតធ្វើអោយក្រុមហ៊ុន ថយចុះនៅការលក់សាប៊ូជាខ្លាំង និងធ្វើអោយខាតបង់ថវិការជាច្រើនផងដែរ ជាចុងក្រោយលោកក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរទាំងអស់ចូលរួមគាំទ្រនៅទំនិញស្របច្បាប់ដែលមានសិទ្ធិក្នុងការនាំចូលត្រឹមត្រូវ ជៀសវាងការប្រើប្រាស់នៅផលិតផលក្លែងបន្លំ ឬ ដែលនាំចូូលនិងចែកចាយខុសច្បាប់នេះជាដើម ព្រោះវាអាចមានបញ្ហាដល់យើងទៅថ្ងៃក្រោយ ។តាកែវ





0 comments:

Post a Comment