Home »
» មន្ត្រីជំនាញកាំកុងត្រូលខេត្តតាកែវបង្ហាញឈ្មោះទីតាំងស្ថានីយ៏ប្រេងឥនន្ទៈនៅក្នុងខេត្តដែលខុសប្រក្រតីមិនអនុលោមភាពផ្នែកបរិមាណនិងគុណភាពបន្លំភ្នែកអតិថិជន
តាកែវៈ ប្រតិបត្តិការរយៈពេលមួយថ្ងៃពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ២០១៨នេះ លោក មាន ចំណាប់ អនុប្រធាននាយកដ្ឋានកិច្ចការការពារអ្នកប្រើប្រាស់ និងបង្ក្រាបការក្លែងបន្លំ រួមជាមួយនិងលោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ និងរថយន្តពិសោធន៏ប្រេងឥនន្ទៈរបស់អគ្គនាយកដ្ឋានកម្មកុងត្រូល បានចុះពិនិត្យមើលនៅតាមស្ថានីយ៏ប្រេងឥន្ទៈចំនួន ១៣ទីតាំង នៅតាមបណ្តោយផ្លូវជាតិលេខ ៣ ចាប់ពីគល់ស្ពានស្លាគូ មកដល់អង្គតាសោម និងចាប់ពីអង្គតាសោម ចូលមកទីរួមខេត្តក្នុងក្រុងដូនកែវ នៅតាមបណ្តោយផ្លូវជាតិលេខ ២ ក្នុងនោះមន្ត្រីជំនាញកាំកុងត្រូលបានរកឃើញថា ម្ចាស់ស្ថានីយ៏ប្រេងឥន្ទៈនៅក្នុងខេត្តតាកែវ ចំណោម១៣ស្ថានីយ៏ មានស្ថានីយ៏ប្រេងឥន្ទៈចំនួន ៩ គឺនៅតែខុស និងក្លែងបន្លំភ្នេករបស់បងប្អូនប្រជាពលរដ្ឋ ដោយស្ថានីយ៏ចាក់ប្រេងរបស់ពួកគាត់ គឺមិនមានអនុលោមភាពផ្នែកបរិមាណ និងខ្លះទៀតថែមទាំងមិនមានអនុលោមភាពផ្នែកគុណភាពថែមទៀត ដោយក្នុងការចាក់ប្រេងចំនួន ១០០លីត្រ គឺមានខ្លះបាត់ចំនួនប្រេង ចាប់ ពីចន្លោះ ៧លីត្រទៅ ៩លីត្រ ឯណោ្ណះ ។ ហើយទន្ទឹមនិងការកើតមានបញ្ហានេះកើតឡើង មន្ត្រីជំនាញសាខាកំាកុងត្រូលខេត្តបានអញ្ជើញរាល់គ្រប់ម្ចាស់ស្ថានីយ៏ប្រេងឥនន្ទៈទាំងអស់នៅក្នុងខេត្ត មកធ្វើការប្រជុំផ្សព្វផ្សាយអប់រំណែនាំ អំពីការក្លែងបន្លំជាមួយនិងម្ចាស់ស្ថានីយ៏អស់រយៈពេលជាច្រើនខែ និងការអប់រំណែនាំក្នុងការចុះពិនិត្យនៅតាមស្ថានីយ៏ជាលើកទី ០១ម្តងរួចមកហើយ លោក ប៉ោ លាងគង់ បានអះអាងថា និងបង្ហាញឈ្មោះម្ចាស់ស្ថានីយ៏ប្រេងទាំងនេះនៅគ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ដើម្បីអោយមហាជនបានដឹងច្បាស់ មិនតែប៉ុណ្ណោះនិងយកប្រេងសាំង ប្រេងម៉ាស៊ូត លើស្ថានីយ៏ដែលមិនអនុវត្តតាមនោះទៅពិនិត្យបន្តនៅឡាបូ ក្នុងអគ្គនាយកដ្ឋានកាំកុងត្រូលថែមទៀត នៅពេលមានលទ្ធផលយ៉ាងណា មន្ត្រីជំនាញនិងចុះអនុវត្តច្បាប់ផ្ទាល់ជាមួយនិងម្ចាស់ស្ថានីយ៏តែម្តង ។
លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានប្រាប់អោយក្រុមអ្នកសារព័តមានបានដឹងនៅរសៀលថ្ងៃទី ១៣នេះថា ឆ្លងកាត់ការត្រួតពីនិត្យស្ថានីយ៏ប្រេងឥន្ទៈនៅក្នុងខេត្តតាកែវ នេះ គឺយើងបានធ្វើការពិនិត្យទៅលើស្ថានីយ៏ចាក់ប្រេងចំនួន ១៣ទីតាំង ក្នុងនោះមាន ០៤ទីតាំងគឺអនុវត្តត្រឹមត្រូវទៅតាមស្តង់ដារ ដែលក្រសួងបានកំណត់ ដោយឡែកចំពោះម្ចាស់ស្ថានីយ៏ប្រេងឥន្ទៈចំនួន ០៩ គឺត្រូវបានរកឃើញថាក្នុងនោះមាន ២ស្ថានីយ៏ មិនអនុលោមភាពផ្នែកបរិមាណផង និងគុនភាពផង {បានន័យថា មិនគ្រប់លីត្រ ហើយ ប្រេងសាំងធម្មតា ដាក់ស្លាកថាប្រេងសាំងស៊ុបព៊ែ} បន្លំភ្នែកអតិថិជន និង ០៧ស្ថានីយ៏ទៀត មិនអនុលោមទៅលើបរិមាណ ដោយប្រេងចាក់មិនគ្រប់ រវង្វាស់រវង្វល់ ដោយក្នុងប្រេងចំនួន ១០០លីត្រ បាត់ប្រេងចាប់ពីចន្លោះ ៧លីត្រ ឡើងទៅ ៩លីត្រ ដែលនេះគឺជាចំនុចក្លែងបន្លំភ្នែករបស់អតិថិជនមួយ និងការកេញចំណេញពីម្ចាស់ស្ថានីយ៏ប្រេងឥន្ទៈទាំងនោះ ។
លោក ប៉ោ លាងគង់ បានបញ្ជាក់អោយដឹងថា ចំពោះស្ថានីយ៏ប្រេងឥន្ទៈទាំង ០៩នោះ មាន ៥ស្ថានីយ៏ដែលខុសទៅលើបរិមាណនិងគុណភាពធ្ងន់ធ្ងរ ដោយក្នុងការចាក់ប្រេងចំនួន ១០០លីត្រ គឺមានខ្លះបាត់ចំនួនប្រេង ចាប់ ពីចន្លោះ ៧លីត្រទៅ ៩លីត្រ ទី០១ ស្ថានីយ៏ប្រេង ឈាវ លាំង ស្លាគូ ទី០២ ស្ថានីយ៏ប្រេង ជៀក ច្រូវ ទី០៣ ស្ថានីយ៏ប្រេង សុភក្តិ តាកែវ ទី០៤ ស្ថានីយ៏ប្រេងដំណាក់សេក និងទី០៥ ស្ថានីយ៏ប្រេងឥនន្ទៈអង្គតាសោម ។ ដោយឡែក ០៤ទីតាំងទៀត ខុសលើបរិមាណដែរតែមានកម្រិតទៀបបំផុត ដែលចាក់ប្រេង ១០០លីត្រ បាត់ប្រេងចាប់ ១លីត្រ ទៅ៣លីត្រ រួមមាន ទី០១ ស្ថានីយ៏ប្រេង តេឡាអង្គតាសោម ទី០២ ស្ថានីយ៏ប្រេង ១មករា ទី០៣ ស្ថានីយ៏ប្រេង ម៉ារីយ៉ាន ទី០៤ វណ្ណៈស្រីនាង ស្លាគូ ។ តាកែវ
0 comments:
Post a Comment