ខេត្តតាកែវ ៖ មានជនរងគ្រោះរហូត បាត់បង់ជីវិត២នាក់ក្នុង ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍មួយរវាងម៉ូតូបុកនិងម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា នៅស្រុកទ្រាំងព្រោះតែ បើកបរលើសល្បឿនកំណត់។
ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ០១៨ វេលាម៉ោង១៩និង២០នាទីយប់ ស្ថិតនៅភូមិព្រៃដកពរ ឃុំសំបូរ ស្រុកទាំង ខេត្តតាកែវ។ ជនរងគ្រោះក្នុងហេតុការណ៍នេះមានឈ្មោះ ទី១ឈ្មោះ ហេង វាសនា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិតាប្រឹម ឃុំសំបួរ ស្រុកទាំង ខេត្តតាកែវ បានស្លាប់នៅនឹងកន្លែងកើតហេតុ ចំំណែកម៉ូតូដែលជនរងគ្រោះបើកបរម៉ាកហុងដាឌ្រីមសេ១២៥ សេរីឆ្នាំ២០១៤ ពាក់ស្លាក់លេខភ្នំពេញ 1CQ 8579 បើកបរមកពីទិសខាងលិចទៅកើត។ ចំណែកភាគីជនរងគ្រោះម្នាក់ទៀតមានឈ្មោះ ង៉ែត ចាន់សុផា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិរវាង ឃុំសំបួរ ស្រុកទាំង ខេត្តតាកែវ បានស្លាប់នៅនិងកន្លែងកើតហេតុដែរ ចំណែកម៉ូតូជនរងគ្រោះបើកបរម៉ាកហុងដាសេ១២៥ សេរីឆ្នាំ២០១០ ពាក់ស្លាក់លេខតាកែវ 1E3625 ក្នុងទិសដៅពីកើតទៅលិច។ តាមសាក្សីនៅក្បែរកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុជនរងគ្រោះទាំងពីរនាក់បានបើកបរម៉ូតូក្នុងល្បឿនលឿនទាំងសងខាងក្នុងទិសដៅបញ្ច្រាសគ្នា លុះមកដល់ចំណុចកើតហេតុខាងលើពួកគេបានបុកគ្នាចំពីមុខយ៉ាងពេញទំហ៊ឹងបណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងតែម្តងទៅ។
ក្រោយកើតហេតុសមត្ថកិច្ច ជំនាញនៃអធិការនគរបាល ស្រុកទ្រាំងបានចុះធ្វើកំណត់ហេតុវាសវែងនិងបានប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកម៉ូតូទាំងពីរគ្រឿងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកទ្រាំង ទុកដោះស្រាយតាមនីតិវិធីនៅពេលក្រោយ។
Friday, November 2, 2018
Home »
» ស្លាប់ពីរនាក់នៅនឹងកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍មួយ រវាងម៉ូតូនិងម៉ូតូ
0 comments:
Post a Comment