ខេត្តតាកែវ៖ ជនរងគ្រោះម្នាក់បានត្រដខ្យល់ ស្លាប់ភ្លាមមួយរំពិក ក្រោយប្រាប់ម្តាយមីង ថាមិនស្រួលខ្លួនវិលមុខ និងឲ្យគាត់កោសខ្យល់ បានបួនកន្លែង។
ជនរងគ្រោះដែលស្លាប់ ដោយមូលហេតុុរោគខ្យល់គនេះ បានកើតឡើងនៅថ្ងៃទី០២ ខែវិច្ចិកា ឆ្នាំ២០១៨ វេលាម៉ោង ១៤និង៣០នាទីស្ថិតនៅ ផ្ទះម្តាយមីងនៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែេវ។ ប៉ូលីសស្រុកបាទីបានប្រាប់ថា ជនរងគ្រោះមានឈ្មោះ ភួង ភន ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិពូនភ្នំ ឃុំទ្រពាំងសាប ស្រុកបាទី ខេត្តតាកែេវ បានធ្វើដំណើទៅលេង ផ្ទះម្តាយមីងនៅកន្លែងកើតហេតុខាងលើ ក៏ស្រាប់តែកើតការវិលមុខ មិនស្រួលខ្លួននិងបានឲ្យគាត់ កោសខ្យល់ តែទើបតែកោសបាន បួនកន្លែងស្រាប់តែ ត្រដខ្យល់ស្លាប់ភ្លាមតែម្តងទៅ។
ក្រោយកើតហេតុសមត្ថកិច្ច ជំនាញបានចុះធ្វើកោសល្យវិច័យ ទៅឃើញថាជនរងគ្រោះ ពិតជាស្លាប់ដោយកើតរោគខ្យល់គ ប្រាកដមែននិងបានប្រគល់សព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។
Saturday, November 3, 2018
Home »
» ម្តាយមីង កោសខ្យល់ ទើបតែបានបួនកន្លែង ត្រដខ្យល់ស្លាប់ភ្លាមៗ
0 comments:
Post a Comment