ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Tuesday, November 27, 2018

រដ្ឋបាលខេត្តរៀបចំពិធីបូកសរុបលទ្ធផលវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត ឆ្នាំទី៥ អាណត្តិទី២ ទូទាំងក្រុង ស្រុក ខេត្តតាកែវ

តាកែវ៖ នាព្រឹកថ្ងៃពុធ ៦ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្ដម អ៊ុយ ខេមរា សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ឯកឧត្ដម លោកជំទាវ សមាជិក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាលរងខេត្ត បានអញ្ជើញចូលរួម បូកសរុបលទ្ធផលវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំទី៥ អាណត្តិទី២ នៅតាមក្រុង ស្រុកទូទាំងខេត្ត និងដោយមានការចូលរួម ពីតំណាងប្រជាពលរដ្ឋ សិស្សានុសិស្ស គរុសិស្ស ប្រមាណជាង ២០០នាក់ ដែលកម្មវិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តតាកែវ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុយ ខេមរា និង ឯកឧត្ដម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ  បានផ្ដល់ឱកាសឲ្យបងប្អូនដែលបានចូលរួមក្នុងវេទិកានេះ លើកជាសំនួរ បញ្ហាប្រឈមផ្សេងៗ សាកសួរមកកាន់អាជ្ញាធរ ដើម្បីបានឆ្លើយបំភ្លឺជូនបងប្អូន និងស្វែងរកវិធីដោះស្រាយផ្សេងៗ៕












0 comments:

Post a Comment