ខេត្តតាកែវ ៖ បុរសម្នាក់ស្លាប់ភ្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងករណីបុករថយន្តដែលថតនៅលើទ្រូងផ្លូវពីក្រោយ ។ហេតុការណ័ីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅត្រង់ចំណុចភូមិទទឹង ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ លើដងផ្លូវជាតិលេខ 2 ចន្លោះkm លេខ១២២-១២៣ រវាងរថយន្ត និងម៉ូតូ មានទិសដៅស្របគ្នា(ពីត្បូងទៅជើង) ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨
វេលាម៉ោង ១៧ និង ៥០ នាទី
អធិការរងនគរបាលស្រុកគិរីវង់លោក ទៀ សូរិយា បានប្រាប់អោតដឹងថា រថយន្តម៉ាកNISAN ពណ៌ ស ផ្លាកលេខ ពោធិ៍សាត់ 3A-0113 ធ្វើដំណើរពីត្បូងទៅជើង ខណ:ដែលមកដល់ចំណុចកើតហេតុខាងលើ រថយន្តបានអស់ប្រេង ហើយចតនៅលើទ្រូងផ្លូវ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ125 សេរី 2010 ពណ៌ ខ្មៅផ្លាកលេខ ភ្នំពេញ1BE-7739 បើកបរដោយឈ្មោះ គៀវ គួន ភេទ ប្រុស អាយុ ៤២ ឆ្នាំនៅភូមិចេក ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ មុខរបរកសិករ មិនពាក់មួកសុវត្តិភាពបណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ ។ ក្រោយកើតហេតុអ្នកបើកបរមិនបានស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ បច្ចុប្បន្នវត្ថុតាង(រថយន្តនិងម៉ូតូ) ត្រូវបានដកហូតរយកមកក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកគិរីវង់ជាបណ្ដោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវបំពេញសំណុំរឿងតាមនិតិវិធី រីឯសាកសពបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ។
Tuesday, November 13, 2018
Home »
» បុរសម្នាក់បានស្លាប់ភ្លាប់ភ្លាមៗដោយសារជិះម៉ូតូបុកគូថឡានពីរក្រោយ
0 comments:
Post a Comment