ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Thursday, December 13, 2018

អភិបាលខេត្តតាកែវ​ អញ្ជើញប្រកាសលោក កង អាណាន់ ជាអភិបាលក្រុងដូនកែវថ្មី​


តាកែវ៖​ នារសៀលថ្ងៃព្រហស្បតិ៍ ០៦កេីត ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៨​ ឯកឧត្តម​ អ៊ូច​ ភា​ អភិបាលនៃគណៈអភិបាលខេត្តតាកែវ​ បានអញ្ជើញប្រកាសទទួលស្គាល់ជាផ្លូវការ​ លោក​ កង អាណាន់ ជាអភិបាលក្រុងដូនកែវថ្មី​ ជំនួសលោក​ មូល វិចិត្រ ដែលត្រូវទទួលភារកិច្ចថ្មី​ ដែលពិធ៏ប្រកាសនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំទីចាត់ការនិងវិនិយោគខេត្តតាកែវ។

ក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ូច​ ភា​ អភិបាលខេត្តតាកែវ​ បានផ្ដាំផ្ញើដល់លោក​ កង អាណាន់​ និងអាជ្ញាធរក្រុងដូនកែវទាំងអស់​ ត្រូវរួមគ្នាសហការល្អ​ សាមគ្គីភាពផ្ទៃក្នង​ឲ្យបានល្អ​ ក្នុងការបំពេញភារកិច្ចបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ​ និងចេះជួយយកចិត្តទុកដាក់ទុក្ខធុរៈបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន​ ពេលជួបការលំបាក។  ជាពិសេសចូលរួមទប់ស្កាត់​ បង្ការបង្រ្កាបរាល់បទល្មើសផ្សេងៗ​ ក្នុងមូលដ្ឋាន​ ដើម្បីចូលរួមអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព​ របស់រាជដ្ឋាភិបាលកម្ពុជា​ តំណាក់កាលទី៣​ ក្រោមការដឹកនាំ​ ដោយ​ សម្ដេច​អគ្គ​មហាសេនាបតី​ ហ៊ុន​ សែន​ បានកសាងប្រទេសជាតិតាំងពីបាតដៃទទររហូតដល់មានការរីកចំរើនដូចសព្វថ្ងៃ៕


















0 comments:

Post a Comment