ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Monday, December 24, 2018

ប៉ូលីសខេត្តតាកែវបំបែកសំណុំរឿងឃាតកម្មរំលោភសម្លាប់លើក្មេងស្រីអាយុ៩ឆ្នាំនៅស្រុកព្រៃកប្បាសក្រោយឃាតកររត់គេចខ្លួនបាន២១ថ្ងៃ


តាកែវ៖ក្រោយមានការបញ្ជាយ៉ាងម៉ាត់ពីឯកឧត្តមឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាយ៉ាងម៉ាត់ ចាត់អោយមន្ត្រីជំនាញ សហការជាមួយនិងកំលាំងនៅមូលដ្ឋាន ធ្វើការស្រាវជ្រាវ និងបំបែកសំណុំរឿងអោយលឿនបំផុត ដើម្បីយកឃាតករដៃឆៅនោះមកផ្តន់ទារទោសតាមច្បាប់ ។
 ជនដៃដល់ដែលបានធ្វើសកម្មភាពចាប់រំលោភនឹងសម្លាប់ទៅលើក្មេងស្រីរងគ្រោះនាពេលពេលកន្លងទៅនេះ ខណះពេលដែលបានរត់គេចខ្លួនបានមួយរយះនោះពេលនេះត្រូវបានប៉ូលិសចាប់ខ្លួនបានហើយនឹងកំពង់តែកសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យព្រហ្មទណ្ទកំរិតធ្ងន់ខេត្តដើម្បីកសាងសំណុំរឿងបន្ត ។ហេតុការប៉ូលិសចាប់ខ្លួនឃាតករដៃឆៅរំលោភសម្លាប់ក្មេងស្រីរងគ្រោះនេះបានកើតឡើងកាលពី
ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១២:១៥នាទីថ្ងៃត្រង់ ស្ថិតក្នុងភូមិជម្ពូព្រឹក្សឃុំចំប៉ាស្រុកព្រែកប្បាសខេត្តតាកែវ ។ លោកជុំ ឈឿន អធិការនគរបាលស្រុកព្រែកប្បាសបានអោយដឹងថា ជនដៃដល់បន្ទាប់ពីធ្វើសកម្មភាពចាប់រំលោភរួចសម្លាប់ទៅលើក្មេងស្រីរងគ្រោះរួចបានរត់គេចខ្លួនអស់រយះពេល២១ថ្ងៃទៅហើយលុះភ្លេចខ្លួនក៏បានវិលត្រឡប់មកវិញក៏ត្រូវចាប់ខ្លួនបានតែម្តងនៅចំនុចក្លោងទ្វាវត្តចំប៉ាដោយជនដៃដល់មានឈ្មោះយ៉េន ធី ភេទប្រុសអាយុ៤០ឆ្នាំរស់នៅភូមិឃុំខាងលើ បានរត់គេចខ្លួនអស់រយះ២១ថ្ងៃមកហើយ។
គួរំលឹកផងដែរថាកាលពីថ្ងៃទី៣ ១២ ២០១៨ វេលាម៉ោង១៥នឹង៤៥នាទីរសៀលកន្លងទៅនេះជនដៃដល់បានចាប់រំលោភរួចសម្លាប់ទៅលើក្មេងរងគ្រោះឈ្មោះ ឆៃ លីកា ភេទស្រីអាយុ៩ឆ្នាំរស់នៅភូមិឃុំជាមួយគ្នារួចយកសាកសពទៅបោះចោល ក្នុងទឹកស្រះ ពីខាងលិចផ្ទះរួចរត់គេចខ្លួនបាត់។
ហើយនៅពេលនេះប៉ូលិសស្រុកព្រែកប្បាសកំពង់តែសួនាំបើសិនមានព័តមានបន្ថែមយើងនឹងរាយការណ័បន្ត ។ 



0 comments:

Post a Comment