ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Thursday, December 27, 2018

កិច្ចប្រជុំបូកសរុប វាយតម្លៃសភាពការណ៍ លទ្ធផលកិច្ចសហប្រតិបត្តិការ រវាងស្នងការដ្ឋាននគរបាលខេត្តតាកែវ-កណ្តាល នៃព្រះរាជាណាចក្រកម្ពុជា ជាមួយកងទ័ពការពារព្រំដែនខេត្តាអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
















ខេត្តតាកែវ ៖ ព្រឹកថ្ងៃសុក្រ ៦រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវ មានរៀបចំកិច្ចប្រជុំបូកសរុប វាយតម្លៃសភាពការណ៍ លទ្ធផលកិច្ចសហប្រតិបត្តិការ រវាងស្នងការដ្ឋាននគរបាលខេត្តតាកែវ-កណ្តាល នៃព្រះរាជាណាចក្រកម្ពុជា ជាមួយកងទ័ពការពារព្រំដែនខេត្តាអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម (រយៈពេល០១ឆ្នាំ២០១៨ និងលើកទិសដៅបន្ត០៦ខែ ដើមឆ្នាំ២០១៩)។
ពិធីនេះដែរស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ជាប្រធានអង្គប្រជុំ លោក ឧត្តមសេនីយ៍ត្រី លុយ ធៀម ស្នងការរង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងលោក វរសនីយ៍ឯក ប៊ួយ ត្រូងយ៉ុង មេបញ្ជាការរងយោធាការពារព្រំដែនខេត្តអានយ៉ាង ដោយមានការអញ្ជើញចូលរួមពី លោក ឧត្តមសេនីយ៍ វរសេនីយ៍ ប្រតិភូក្រុមការងារ របស់ខេត្តទាំង០៣ ។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានមានប្រសាសន៍បើកអង្គប្រជុំ ព្រមទាំងមានមតិ លើកឡើងផ្តោតសំខាន់ទៅលើ កិច្ចប្រតិបត្តិការ ការពារសន្តិសុខព្រំដែន បង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំងបទល្មើសព្រហទណ្ឌ សេដ្ឋកិច្ច គ្រឿងញៀន ការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ព្រមទាំងបានលើកឡើងនូវសភាពការណ៍សន្តិសុខនានាក្នុងតំបន់មានការពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរួមរវាងកងកម្លាំង នៃខេត្តទាំងបី ដើម្បីរួមចំណែកជម្រុញចំណងសាមគ្គីភាព មិត្តភាព សន្តិភាព និងកិច្ចសហប្រតិបត្តិការ និងចាត់ទុកថាជាកត្តាដ៏សំខាន់ដើម្បីរួមចំណែកឲ្យមានប្រសិទ្ធភាពក្នុងការបង្កាប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋចេញ-ចូលឆ្លងដែនចេញចូលអាស្រ័យផលប្រចាំថ្ងៃ។ នៅក្នុងកិច្ចប្រជុំនេះ ប្រតិភូនៃខេត្តទាំងបីបានផ្លាស់ប្តូបទពិសោធន៍ និងពង្រឹងកិច្ចប្រតិបត្តិការថែមទៀត។ កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសពោរពេញទៅដោយចំណងសាមគ្គីភាព មិត្តភាព ជាភូមិផងរបងតែមួយដ៏ល្អប្រសើរ ជាចុងក្រោយប្រតិភូនៃខេត្តទាំងបីបានជូនការដូអនុស្សាវរីយ៍ទៅវិញទៅមកផងដែរ៕

0 comments:

Post a Comment