Friday, December 7, 2018
Home »
» ថវិកាសមាគមន៏មិត្តនគរបាលជាតិ ចំនួួន៤លានរៀល ដែលក្រុមការងារ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ប្រគល់ជូនគ្រួសារមរណៈភាពពីរគ្រួសារ
ថវិកាសមាគមន៏មិត្តនគរបាលជាតិ ចំនួួន៤លានរៀល ដែលក្រុមការងារ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ប្រគល់ជូនគ្រួសារមរណៈភាពពីរគ្រួសារ
ខេត្តតាកែវ៖ ដោយបានការអនុញ្ញាត និង អនុវត្តតាមការណែនាំចង្អុលបង្ហាញផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តន៏គរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
នាព្រឹកថ្ងៃសៅរ៍ ០១កេីត ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ លោក វរសេនីយ៍ឯក ឃី វណ្ណា ស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស និង ក្រុមការងារ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ព្រមទាំងលោក អធិការ អធិការរង លោក នាយបុស្តិ៍បាលរដ្ឋបាល បាននាំយកថវិកាសមាគមន៏មិត្តនគរបាលជាតិចំនួន៤លានរៀល ប្រគល់ជូនដល់ពីរគ្រួសារ
១/ លោក វរសេនីយ៍ទោ ផាត់ សុផារិន នាយរងការិយាល័យគ្រប់គ្រងជ នបរទេស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលភរិយា របស់គាត់ឈ្មោះ សេម ស្រី មុំ ទទួលមរណៈភាពកាលពីពេលថ្មីៗ ដោយសារ(ជម្ងឺគាំងបេះដូង)ស្ថិតនៅភូមិព្រៃទទឹង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។
២/លោក អនុសេនីយ៍ឯក គៀត សំណាង នាយរងផ្នែក ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលភរិយារបស់គាត់ឈ្មោះ ឡាយ សុធារីទទួលមរណៈភាពកាលពីពេលថ្មីៗ ស្ថិតនៅភូមិថ្នល់បែក សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តកែវ ដោយសារ(ជម្ងឺលេីសឈាម)។
ថ្លែងក្នុងឱកាស និង អារម្មណ៍ដ៏ក្តុកក្តួលនោះដែរ លោក វរសេនីយ៍ឯក ស្នងការរង បានសំណេះសំណាលជាមួយក្រុមគ្រួសារសព ហើយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្តាល សមាគមមិត្តនគរបាលជាតិកម្ពុជា និងឯកឧត្តម ស្នងការនគរបាលខេត្តតាកែវ ជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តផងដែរ៕
0 comments:
Post a Comment