ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Monday, December 24, 2018

ស្នងការនគរបាលខេត្តតាកែវ នាំថវិកាសមាគមមិត្តនគរបាលជាតិ ចំនួន២លានរៀលប្រគល់ជូនគ្រួសារមរណៈភាព

 
      ខេត្តតាកែវ៖ ដោយអនុវត្តតាមការណែនាំចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
     រសៀលថ្ងៃចន្ទ ២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ លោក វរសេនីយ៍ឯក ឃី វណ្ណា ស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស និងក្រុមការងារ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ព្រមទាំង លោក អធិការ អធិការរង លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់បារាយណ៍ និងសហការី បាននាំយកថវិកាសមាគមមិត្តនគរបាលជាតិចំនួន២លានរៀល ប្រគល់ជូនដល់ លោក នូវ សុផាន មន្រ្តីនគរបាលចូលនិវត្តន៍ ត្រូវជាស្វាមីសព លោកស្រី ប្រាក់ សាមឿន (ស្លាប់ដោយជម្ងឺមហារីក) ស្ថិតនៅភូមិត្រពាំងឫស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ  ខេត្តតាកែវ។
    ថ្លែងក្នុងឱកាសនោះដែរ លោក វរសេនីយ៍ឯក ឃី វណ្ណា ស្នងការរង បានសំណេះសំណាលជាមួយក្រុមគ្រួសារសព ហើយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្តាល សមាគមមិត្តនគរបាលជាតិកម្ពុជា និងឯកឧត្តម ស្នងការនគរបាលខេត្តតាកែវ ជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តផងដែរ៕






0 comments:

Post a Comment