ខេត្តតាកែវ ÷ មនុស្សជាច្រើននាក់បានរត់ចែកជើងគ្នាហុយដីសំពោងខណៈកំពុងតែលេងល្បែងបញ្ជល់មាន់សុខស្រាប់តែចុះទៅដល់។
ករណីចុះបង្ក្រាបទីតាំងបញ្ជល់មាន់និងលេងល្បែងស៊ីងខុសច្បាប់នេះបានធ្វើឡើងកាលពីវេលាម៉ោង១៥និង១០នាទីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ស្ថិតនៅក្នុងភូមិត្រពាំងវែង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។ ក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងលេងល្បែងខុសច្បាប់នេះគឺដឹកនាំដោយលោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង លោក សៅ ស៊ិន អធិការរងនិងកម្លាំងអធិការនគរបាលស្រុកទ្រាំងជាច្រើនរូបជាមួយនិងប្រជាការពារភូមិផងដែរ។ ចំណែកវត្ថុតាងដែលរឹបអូសបានក្រោយពេលបង្ក្រាបមាន÷ ម៉ូតូ១៨គ្រឿង រថយន្តពាក់ស្លាកលេខ ខ.ម ១គ្រឿង មាន់ចំនួន១០ក្បាល កន្ត្រកដាក់មាន់ចំនួន១៧ ជញ្ជីងថ្លឹងមាន់ចំនួន២ កៅអីជ័រ១៨ ចានអាប៉ោងមួយឈុត តុចំនួន២ និងរ៉ឺម៉កម៉ូតូចំនួន១ផងដែរ។
បច្ចុប្បន្នវត្ថុតាងដែលរឹបអូសបានទាំងអស់ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទ្រាំងដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមនីតិវិធី៕ វីរៈ
0 comments:
Post a Comment