ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Saturday, December 29, 2018

ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ក្រើនរំលឹកវិន័យកងកំលាំងដល់មន្ត្រីនគរបាលនៅក្រោមឳវាទអោយយកចិត្តទុក្ខដាក់លើកកិច្ចការងាររបស់ខ្លួន



តាកែវ៖ ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ០១១ ស.ណ.ន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្តាប់ប្រសាសន៏ណែនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៏ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវ នាព្រឹកថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៨នេះ ឯកឧត្តម ឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានក្រើនរំលឹកលើបញ្ហាវិន័យមួយចំនួន ដែលកំពុងតែមានការធ្លាក់ចុះ ដូច្នេះដើម្បីពង្រឹងឡើងវិញលើវិន័យនេះដែរ មន្ត្រីនគរបាលទាំងអស់ត្រូវតែគោរពលើបទបញ្ជារបស់អង្គភាព ដែលជាវិន័យរបស់កងកំលាំងលេខ ០០៦ ។ ក្នុងនោះអស់លោកត្រូវតែអនុវត្តអោយបានមឹងម៉ាត់ លើវិន័យរបស់អស់អង្គភាពអោយបានម៉ត់ចុត ដូច្នេះកងកំលាំងគឺមិនត្រូវដើរហើរអត់ច្បាប់នោះទេ អញ្ចឹងដើម្បីអោយអស់លោកគោរពទៅតាមវិន័យនេះដែរ គឺតម្រូវអោយអស់លោកត្រូវយកចិត្តទុក្ខដាក់លើកត្តព្វកិច្ចរបស់ខ្លួនអោយបានគ្រប់ៗគ្នា ព្រោះនេះជាការងារដែលយើងត្រូវធ្វើអោយជោគជ័យ ហើយការងារនេះទទួលបានជោគជ័យទៅបានគឺកើតឡើងចេញពីការសាម្គីគ្នា អញ្ចឹងសង្ឃឹមថាអស់លោកនិងគោរពតាមបទបញ្ជា និងចេះសាម្គីគ្នា ដើម្បីសម្រេចបាននូវគោលការណ៏របស់ថ្នាក់ដឹកនាំដែលដាក់មកអោយថ្នាក់ក្រោម ។ តាកែវ




















0 comments:

Post a Comment