Friday, December 28, 2018
Home »
» នកធ្វើដំណើរទៅតាមផ្លូវជាតិលេខ ២ប្រយ័ត្នជាប់ស្ទះ ខណៈក្រុមកម្មកររោងចក្រជិត២ពាន់នាក់បាននិងកំពុងធ្វើការតវ៉ាបិទផ្លូវជាតិលេខ២
នកធ្វើដំណើរទៅតាមផ្លូវជាតិលេខ ២ប្រយ័ត្នជាប់ស្ទះ ខណៈក្រុមកម្មកររោងចក្រជិត២ពាន់នាក់បាននិងកំពុងធ្វើការតវ៉ាបិទផ្លូវជាតិលេខ២
តាកែវ៖កម្មកររោងចក្រកាត់ដេរនៅស្រុកបាទីជិត២ពាន់នាក់នាំគ្នាបាតុកម្មបិទផ្លូវជាតិលេខ២រយៈពេល៣ថ្ងៃមកហើយនៅតែមិនទាន់ទទួលបានដំណោះស្រាយអី្វឡើយពីអាជ្ញាធរ ខណៈដែលក្រុមកម្មករបានធ្វើការទៀមទាររកប្រាក់បំណាច់ឆ្នាំរបស់ពួកគាត់ពីថៅកែរោងចក្រសេឌូណូខេមបូ នីតធីង ដែលថៅកែរោងចក្រមិនព្រមបើកអោយក្រុមកម្មករ។
សូមបញ្ជាក់ផងដែរថា រោងចក្រខាងលើគឺជារោងចក្រកាត់ដេរសម្លៀកបំពាក់ មានឈ្មោះថា សេឌូណូ ខេមបូនីតធីង ដែលមានទីតាំងឋិតនៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដែលមានកម្មករបម្រើការងារក្នុងរោងចក្រចំនួន ២៦៥០នាក់ ។
តំណាងអោយក្រុមកម្មកររោងចក្រសេឌូណូ បាននិយាយប្រាប់ក្រុមអ្នកសារពត័មានថា ពួកគាត់ជាក្រុមកម្មករោងចក្រឈរនៅទីនេះបិតផ្លូវជាតិលេខ២ គឺដើម្បីស្នើសុំអោយអាជ្ញាធរជួយរកដំណោះស្រាយអោយពួកគាត់ ខណៈដែលពួកគាត់បានធ្វើការទាមប្រាក់បំណាច់ឆ្នាំ តែថៅកែចិន មិនព្រមបើកអោយ ហើយការធ្វើការតវ៉ានេះដែរគឺមានរយៈពេល ៣ថ្ងៃមកហើយ នៅតែមិនទាន់ទទួលបានលទ្ធផលអ្វីដែលក្រុមកម្មករទទួលយកបាននៅឡើយទេ ហើយក្រុមកម្មករនៅតែប្រកាន់ជាគោលជំហរយ៉ាងរឹងមាំ នៅតែបន្តឈរបិទផ្លូវទាំងថ្ងៃក្តៅ ដើម្បីសុំអោយថៅកែរោងចក្រ បើកប្រាក់បំណាច់ឆ្នាំមកអោយពួកគាត់ និងលក្ខណ្ឌ៣ចំនុចផ្សេងទៀត ។
ជុំវិញបញ្ហាខាងលើនេះដែរលោក ភួង ឈីម អភិបាលស្រុកបាទីបានអោយដឹងថា ការធ្វើការតវ៉ារបស់ក្រុមកម្មករខាងលើ គឺគិតមកដល់ថ្ងៃទី ២៨ខែធ្នូ ២០១៨នេះ មានរយៈពេល៣ថ្ងៃមកហើយ ដែលក្រុមកម្មករបានធ្វើការតវ៉ាដោយឈរបិទផ្លូវជាតិលេខ ២ ធ្វើអោយមានការរាំងស្ទះនៅការចរាចរណ៏យានយន្តធ្វើដំណើរឆ្លងកាត់ ក្នុងការបិទផ្លូវខាងលើនេះដែរ អាជ្ញាធរខត្តដែលដឹកនាំដោយលោកឈូរ សុធា អភិបាលរងខេត្តតាកែវ បានស្នើសុំអោយក្រុមកម្មករធ្វើការបើកផ្លូវឡើងវិញដើម្បី អោយមានការចរាចរណ៏ឡើងវិញ សម្រាប់យានយន្ត ហើយភាគីខាងកម្មករបានទទួលយកនៅសំណើរនេះ រួចក៏បាននាំគ្នាបើកផ្លូវឡើងវិញ ។ លោកអភិបាលស្រុកបានបន្តថា បន្ទប់ពីហៅតំណាងក្រុមកម្មកររោងចក្រ ចូលទៅស្តាប់ និងធ្វើការប្រជុំរកដំណោះស្រាយជាមួយនិងថៅកែរោងចក្រ គឺជាលទ្ធផល កម្មកររោងចក្រនៅតែមិនទាន់ទទួលយកនៅការសម្របសម្រួលខាងលើ ទើបធ្វើអោយមានការបិទផ្លូវជាបន្តទៀតពីពួកគាត់ ។ តាកែវ
0 comments:
Post a Comment