ខេត្តតាកែវ÷ ក្មេងស្រីអនីតិជនវ័យ ០៩ឆ្នាំម្នាក់ត្រូវបានជនប្រមឹកល្មោភកាមចាប់យកទៅរំលោភនិងសម្លាប់ចោលគួរឲ្យសង្វេគ។
ហេតុការណ៍គួរឲ្យសង្វេគនេះបានកើតឡើងនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១៥និង៤៥នាទី នៅភូមិជម្ពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ករណីឃាតកម្មរំលោភសម្លាប់នេះតាមការឲ្យដឹងពីប៉ូលីសជំនាញស្រុកព្រៃកប្បាសប្រាប់ថា គឺបង្កឡើងដោយជនសង្ស័យឈ្មោះ យ៉េន ធី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនមិតប្រាកដ និងជាមនុស្សស្រវឹងខួប រស់នៅភូមិជម្ពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ឆៃ លីកា អាយុ០៩ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា។ សមត្ថកិច្ចបានបន្តថា ជនសង្ស័យបានចាប់ក្មេងស្រីយកទៅរំលោភនៅផ្ទះរបស់ខ្លួនខណៈដែលស្រវឹងស្រាជោគជាំ ពេលកំពុងធ្វើសកម្មភាព ក៏ត្រូវបានក្មេងប្រុសឈ្មោះ សម្បត្តិ ផាន់ណេត អាយុ១៤ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយឃើញ ក្រោយដឹងថាមានគេឃើញហើយជនសង្ស័យឈ្មោះ យ៉េន ធី ក៏បានចាប់ច្របាច់ករ ក្មេងស្រីរងគ្រោះសម្លាប់ចោល រួចយកសពទៅទំលាក់ចោលក្នុងទឹកស្រះខាងលិចផ្ទះរបស់ខ្លួននិងបានរត់គេចខ្លួនបាត់ ។
បច្ចុប្បន្នក្រោយពីពិនិត្យនិងធ្វើកោសល្យវិច័យទៅលើក្មេងស្រីរងគ្រោះរួចមកសមត្ថកិច្ចបានសន្និដ្ឋានថាក្មេងស្រីរងគ្រោះពិតជាត្រូវគេរំលោភនិងសម្លាប់ពិតប្រាកដមែននិងបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីចំណែកជនសង្ស័យក្នុងករណីនេះសមត្ថកិច្ចកំពុងដុតដៃដុតជើងស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕
Monday, December 3, 2018
Home »
» គួរអោយណិតណាស់ ក្មេងអាយុ ០៩ឆ្នាំម្នាក់ត្រូវបានជនប្រមឹកល្មោភកាមចាប់យកទៅរំលោភនិងសម្លាប់ចោល
0 comments:
Post a Comment