ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Monday, December 3, 2018

ថវិកាសមាគមមិត្តនគរបាលជាតិ ចំនួួន៦ លានរៀល ដែលក្រុមការងារ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ប្រគល់ជូនគ្រួសារមរណៈភាព

 
      ខេត្តតាកែវ៖ ដោយអនុវត្តតាមការណែនាំចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
     នាព្រឹកថ្ងៃអង្គារ១២រោច ខែកត្តិក ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ លោក វរសេនីយ៍ឯក ឃី វណ្ណា ស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស និង ក្រុមការងារ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ព្រមទាំងលោក អធិការ អធិការរង លោក នាយបុស្តិ៍បាលរដ្ឋបាល លោកក្រុមប្រឹក្សាឃំុអង្គរបូរី លោកមេភូមិកំពង់ហ្លួង នឹងសហការី បាននាំយកថវិកាសមាគមន៏មិត្តនគរបាលជាតិចំនួន៦លានរៀល ប្រគល់ជូនដល់ លោកស្រី សុខ ចន្ធី ត្រូវជាភរិយាសព លោក អនុសេនីយ៍ឯកសោម ចំរេីន នាយរងផ្នែកការិយាល័យបណ្តុះបណ្តាលវិក្រិឹត្យការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ (ស្លាប់ដោយជម្ងឺគាពាធ )ស្ថិតនៅភូមិកំពង់ហ្លួង  ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។
    ថ្លែងក្នុងឱកាសនោះដែរ លោក វរសេនីយ៍ឯកឃី វណ្ណា ស្នងការរង បានសំណេះសំណាលជាមួយក្រុមគ្រួសារសព ហើយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្តាល សមាគមមិត្តនគរបាលជាតិកម្ពុជា និងឯកឧត្តម ស្នងការនគរបាលខេត្តតាកែវ ជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តផងដែរ៕



0 comments:

Post a Comment