ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Wednesday, November 7, 2018

ខេត្តតាកែវប្រារព្ធទិវា បុណ្យឯករាជ្យជាតិ ៩វិច្ឆិកាជាការរំលឹក នៅគុណូបការៈ ព្រះបរមរតនកោដ្ឋដែលព្រះអង្គ ទាមទារឯករាជ្យពីបារំាង

តាកែវ៖ ព្រះបរមរតនកោដ្ឋជាក្សត្រមួយព្រះអង្គ ដែលមានគុណបំណាច់ ដ៏ឧតុង្គឧត្តមដោយបានទាមទារឯករាជ្យពីអាណានិគមនិយមបារាំង នាទសវត្សទី៥០ជូនប្រជារាស្ត្រខ្មែរទូទៅ និងនាំមកនូវកិច្ចអភិវឌ្ឍសម្រាប់ប្រទេសជាតិ។
ថ្លែងក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ នៅវិមានឯករាជ្យខេត្តតាកែវ នាព្រឹកថ្ងៃទី០៨ ខែវិច្ចិកា ឆ្នាំ២០១៨  ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋជាក្សត្រមួយព្រះអង្គដែល មានគុណបំណាច់ដ៏ឧតុង្គឧត្តមដោយ ព្រះអង្គបានទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ជូនប្រជារាស្ត្រខ្មែរទូរទាំងប្រទេស និងនាំមកនូវកិច្ចអភិវឌ្ឍសម្រាប់ប្រទេសជាតិ។
ផ្តើមចេញពីគុណូបការៈដ៏ថ្លៃថ្លានេះ ទើបរាជរដ្ឋាភិបាលតែងតែប្រារព្ធ ទិវាខួបឯករាជ្យនេះជារៀងរាល់ឆ្នាំ ហើយប្រជារាស្ត្រខ្មែរគ្រប់រូប បានចារឹកជាប់ជានិច្ចក្នុងបេះដូង ព្រោះថ្ងៃ ៩ វិច្ឆិកា បានរំឭកអំពីព្រះមហាករុណាទិគុណប្រកបដោយ ព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅរបស់ ព្រះអង្គដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី និងក្តីក្សេមក្សាន្ត។
ឯកឧត្តមអភិបាលខេត្តតាកែវ បានបន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាលក្រកម្ពុជា បាន និងកំពុងបន្តព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ ក្នុងគោល មាគ៌ាដ៏ត្រឹមត្រូវក្រោម កិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោហ៊ុន សែន ដោយនាំមកនូវស្ថេរភាពនយោបាយ សន្តិសុខ និងការអភិវឌ្ឍលើគ្រប់វិស័យនៅទូទាំងប្រទេស។ តាកែវ



















0 comments:

Post a Comment