ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Monday, November 5, 2018

ឆក់បាន៧ដង ត្រូវសម្ថតកិច្ច ប៉ូលីសស្រុកគិរីវង់ ឃាត់ខ្លួន

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ក្នុងករណី ឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ តាមដងផ្លូវយ៉ាងសកម្មម្នាក់ត្រូវបានប៉ូលីសស្រុកគីរីវង់ កំណត់មុខសញ្ញា និងតាមប្រម៉ាញ់រហូត ឃាត់ខ្លួនបានយកមកសួរនាំ។

ហេតុការណ៍ចាប់ខ្លួន ជនសង្ស័យក្នុងករណីនេះ គឺធ្វើឡើងនៅរសៀល ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៣និង២០នាទី នៅចំណុចមាត់បឹងភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ដោយកម្លាំងជំនាញស្រុក ដែលដឹកនាំដោយលោក យុគ សារ៉ាត់ អធិការនគរបាល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រះបាទជាន់ជុំ និងប៉ុស្តិ៍គីរីចុងកោះផងដែរ។ ជនសង្ស័យដែលសមត្ថកិច្ចចាប់បាននេះមានឈ្មោះ នួន ធា ភេទប្រុស អាយុ៣២ឆ្នាំ ស្រុកកំណើតនៅភូមិចុងអង្ករ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ បច្ចុប្បន្នមកស្នាក់នៅ ភូមិក្របាក់ ឃុំអង្គប្រាសាទ ស្រុកគីរីវង់។ ក្រោយចាប់ខ្លួនជនសង្ស័យ បានឆ្លើយសារភាពប្រាប់ប៉ូលីសថា រូបគេបានធ្វើសកម្មភាពឆក់ទ្រព្យប្រជាពលរដ្ឋ បានសម្រេចចំនួន០៧ដងមកហើយ ក្នុងភូមិសាស្ត្រស្រុកគីរីវង់នេះ។

បច្ចុប្បន្នជនសង្ស័យ ដែលសមត្ថកិច្ចចាប់ខ្លួន បានខាងលើនេះ ត្រូវបានយកមកសួរនាំ នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង បញ្ជួនទៅសាលាដំបូង ខេត្តតាកែវចាត់ការ តាមនីតិវិធី៕ តាកែវ





0 comments:

Post a Comment