ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Saturday, November 3, 2018

ឪពុកក្មេកប្តឹង កូនប្រសានាំបក្សពួក មកវាយប្រពន្ធដល់ផ្ទះ

ខេត្តតាកែវ៖ អ្នកជាប់ពាក់ព័ន្ធ ក្នុងករណីប្រើអំពើហិង្សា បួននាក់បូករួមទាំងប្តី ជនរងគ្រោះផងនោះត្រូវបានប៉ូលីសចាប់ ឃាត់ខ្លួនយកមកសួរនាំ នៅអធិការដ្ឋាននគរបាល ស្រុកសំរោង។

ក្រោយទទួលបាន ពាក្យបណ្តឹងពីឪពុក ស្ត្រីរងគ្រោះ ដែលត្រូវប្តីនិងបងប្អូនបីនាក់ទៀត ប្រើអំពើហិង្សាដាក់ព្រោះខឹង ប្រព័ន្ធដែលជាស្ត្រីរងគ្រោះ មិនឲ្យយករថយន្ត ចេញក្រៅផ្ទះ ប៉ូលីសស្រុកសំរោងបានចុះឃាត់ខ្លួន ជនសង្ស័យដែលពាក់ព័ន្ធយកមក សួរនាំនិងកសាងសំណុំរឿង បញ្ជូនឡើងសាលាដំបូងខេត្តតាកែវ។ ហេតុការណ៍ចុះឃាត់ខ្លួន ប្តីនិងអ្នកជាប់ពាក់ព័ន្ធ ទាំងបួននាក់នេះបានធ្វើឡើងនៅរសៀលថ្ងៃទី០២ ខែវិច្ចិកា ឆ្នាំ២០១៨ វេលាម៉ោង១៦និង៣០នាទី ស្ថិតនៅភូមិថ្កូវ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។ ប៉ូលីសនៃអធិការស្រុក សំរោងបានប្រាប់ថា ជនសង្ស័យទាំងបួននាក់ ដែលត្រូវឃាត់ខ្លួនយកមកសួរនាំនោះ មាន៖ ទី១ឈ្មោះ ទូលាស់ ស្រស់ ភេទស្រី អាយុ៣៧ឆ្នាំ ជាជនដៃដល់ ទី២ឈ្មោះ ទាល ងន ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវជាប្តី ទី៣ឈ្មោះ ទាល កា ភេទស្រី អាយុ និងទី៤ឈ្មោះ កាំ ប៊ុនណារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ទាំងបីនាក់នេះជាអ្នក សមគំនិតនិងរស់នៅភូមិថ្កូវ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។

ក្រោយទទួលបានពាក្យបណ្តឹង ពីឪពុកស្ត្រីរងគ្រោះ បច្ចុប្បន្នអ្នកទាំងបួន បូករួមទាំងប្តីផងនោះត្រូវបានកម្លាំងជំនាញ នៃអធិការនគរបាលស្រុក សំរោងចុះឃាត់ខ្លួនយកមកសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តតាកែវចាត់ការតាមនីតិវិធី។





0 comments:

Post a Comment