តាកែវ៖បន្ទាប់ពីទទួលបានពត័មានថា មានករណីអ្នកទទួលការចំនួន៣នៅក្នុងខេត្ត បានធ្វើនៅសកម្មភាពខុសឆ្គង ហើយផ្ទុយពីច្បាប់នៃការដេញថ្លៃ ដែលធ្វើអោយមានការខាត់បង់នៅថវិការរបស់ជាតិ លោក ទុយ សុភ័ក្រ អភិបាលស្រុកបូរីជលសារ និងកោះហៅមេឃុំកំពង់ក្រសាំង និងមេឃុំជ័យជោគ យកមកសួរនាំ និងសុំអោយមានការពិនិត្យឯកសារដេញថ្លៃនោះឡើងវិញ បើសិនជារកឃើញថា មិនប្រកក្រតី លោកនិងអោយមេឃុំធ្វើមោឃៈភាពលើការដេញថ្លៃនោះចោល និងលើកការដេញថ្លៃនេះសារឡើងវិញ នៅពេលក្រោយ ។ ហើយចំពោះទង្វើរបស់អ្នកទទួលការដែលប្រព្រឹត្តផ្ទុយពីច្បាប់នៃការដេញថ្លៃនោះ និងប្រគល់ឈ្មោះក្រុមហ៊ុននោះអោយមន្ត្រីជំនាញជាអ្នកចាត់ការទៅតាមនីតិវិធី ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ២០១៨ មានការដេញថ្លៃនៅសាលាឃុំកំពុងក្រសាំងព្រឹកមិញនេះ គឺមានឃុំចំនួនពីរ ដែលបានលើកគម្រោងដាក់អោយដេញថ្លៃ រួមមានទី០១ ឃុំកំពុងក្រសាំង លើកគម្រោងសាងសង់ទួលសុវត្តិភាព ទហំទទឹង ២៥ម៉ែត្រ មានបណ្តោយ ១១០ម៉ែត្រ កម្ពស់ ៣,២ម៉ែត្រ ដែលបានដាក់ក្នុងតម្លៃប៉ាន់ស្មាន ១០១លានរៀលដើម្បីអោយក្រុមហ៊ុនធ្វើការប្រកួតប្រជែងគ្នា ក្នុងនោះក្រុមហ៊ុនដែលដេញថ្លៃបានមានឈ្មោះ នង ទុយ ខន់ស្ត្រាក់សិន ដែលដាក់តម្លៃលើការប្រកួតប្រជែងចំនួន ១០០លានគត់ ដែលគិតជាភាគរយថយចុះ ១,០៣% ។ ទី០២ ឃុំជ័យជោគ បានលើកគម្រោងជួសជុលផ្លូវដីសរក្រាលគ្រួសធម្មជាតិប្រវែង ៧១១ម៉ែត្រ មានទទឹង ៤,៥០ម៉ែត្រ ដាក់ក្នុងតម្លៃប៉ាន់ស្មានចំនួន ៨៩,៧១១,៧៥០រៀល ក្នុងនោះក្រុមហ៊ុនដែលដេញថ្លៃបានមានឈ្មោះ នង ទុយ ខន់ស្ត្រាក់សិន ដែលដាក់តម្លៃលើការប្រកួតប្រជែងចំនួន ៨៧,៩៥០,០០០រៀល ដែលគិតជាភាគរយថយចុះ ១,៩៦% តែប៉ុណ្ណោះ ខណៈដែលក្នុងលក្ខណ្ឌនៃការដេញថ្លៃគឺតម្រូវអោយក្រុមហ៊ុនដាក់ដេញថ្លៃទាបចុះមកក្រោម ចាប់ពី ៣% ។
លោកអភិបាលស្រុកបូរីជលសារបាននិយាយទៀតថា ចំពោះគោលការនៃការដេញថ្លៃលើគម្រោងអភិវឌ្ឍន៏ឃុំ សង្កាត់ គឺតម្រូវអោយក្រុមអ្នកទទួលការធ្វើការដេញថ្លៃជាលក្ខណៈប្រកួតប្រជែងទម្លាក់តម្លៃចុះ ចាប់ពី ៣ភាគរយចុះមកក្រោម តែជាក់ស្តែងនៅលើឯកសារនៃការបើកអោយមានការដេញថ្លៃគម្រោងចំនួន២ឃុំផ្សេងគ្នានោះ ក្រុមអ្នកទទួលការបានដេញថ្លៃចុះត្រឹមតែ ១ភាគរយតែប៉ុណ្ណោះ ដែលនេះជាបញ្ហាមួយផ្ទុយពីលក្ខណ្ឌនៃការដេញថ្លៃ ។ តាកែវ
0 comments:
Post a Comment