ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Thursday, November 15, 2018

អ្នកទទួលម៉ៅការបើកបីតដេញថ្លៃចែកគ្នាមើលនិងសរេសបីតថ្មីនៅមុខតុគណៈកម្មការដាក់ដេញថ្លៃដើម្បីគេងចំណេញថវិការរបស់ជាតិ

តាកែវ៖ ការដេញថ្លៃលើគម្រោងមូលនិធិអភិវឌ្ឍន៏ឃុំសង្កាត់ដ៏ចម្លែកមួយត្រូវបានធ្វើឡើងនៅសាលាឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ២០១៨ នេះ ដោយមានក្រុមហ៊ុនចំនួន ០៣ {ជាអ្នកទទួលការ} បានបើកបីតដែលជាសំណុំឯកសារបិទជិតមួយ ចែកគ្នាមើលតម្លៃប្រកួតប្រជែងដេញថ្លៃចុះរបស់ពួកគេ រួចសរសេដាក់បីតថ្មីដេញថ្លៃឡើងនៅខាងមុខតុគណៈកម្មការដេញថ្លៃតែម្តង តែមិនមានប្រតិកម្មអ្វីពីមន្ត្រីជំនាញឡើយ ខណៈដែលក្នុងច្បាប់នៃការដេញថ្លៃត្រូវបានចាត់ទុកថា ទង្វើនេះជាកាខុបខិត និងស៊ុមគ្រលំគ្នារវាងអ្នកទទួលការនិងអ្នកទទួលការ ប្រព្រឹត្តអំពើពុករលួយ ដែលធ្វើអោយមានការខាតបង់ថវិការរបស់ជាតិរាប់សិបលាន ។ ជុំវិញបញ្ហានេះលោក កើត មាន មេឃុំជ័យជោគ បានចាត់ទុកថាទង្វើរបស់អ្នកទទួលការ ដែលកំពុងប្រព្រឹត្តដូចការលើកឡើងខាងលើនេះ គឺជាការខុសឆ្គងពិតមែន ដែលច្បាប់នៃការដេញថ្លៃ អ្នកដេញថ្លៃទាំងអស់ត្រូវ ដាក់សំណុំឯកសាររបស់ខ្លួននៅក្នុងសាម៉ីបិទជិតមួយ មិនត្រូវអោយអ្នកទទួលការដូចគ្នាបានដឹងពីតម្លៃប្រកួតប្រជែងដែលត្រូវដាក់ដេញថ្លៃនោះដឹងឡើយ ក៏ប៉ុន្តែពួកគាត់បែជាបើកនៅសំណុំឯកសារ {បីត}នោះចែកគ្នាមើលពីតម្លៃប្រកួតប្រជែងទៅវិញ រួចនាំគ្នាសរសេបីតថ្មី ដែលមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃប៉ាន់ស្មានយកមកប្រកួតប្រជែងថែមទៀត ។ ក្នុងនាមលោកជាមេឃុំបានចាត់ទុកទង្វើរបស់ក្រុមអ្នកទទួលការនេះជាទង្វើមួយខុសឆ្គង និងផ្ទុយពីច្បាប់នៃការដេញថ្លៃ។ សូមបញ្ជាក់ផងដែរថា ការដេញថ្លៃនៅសាលាឃុំកំពុងក្រសាំងព្រឹកមិញនេះ គឺមានឃុំចំនួនពីរ ដែលបានលើកគម្រោងដាក់អោយដេញថ្លៃ រួមមានទី០១ ឃុំកំពុងក្រសាំង លើកគម្រោងសាងសង់ទួលសុវត្តិភាព ទហំទទឹង ២៥ម៉ែត្រ មានបណ្តោយ ១១០ម៉ែត្រ កម្ពស់ ៣,២ម៉ែត្រ ដែលបានដាក់ក្នុងតម្លៃប៉ាន់ស្មាន ១០១លានរៀលដើម្បីអោយក្រុមហ៊ុនធ្វើការប្រកួតប្រជែងគ្នា ក្នុងនោះក្រុមហ៊ុនដែលដេញថ្លៃបានមានឈ្មោះ នង ទុយ ខន់ស្ត្រាក់សិន ដែលដាក់តម្លៃលើការប្រកួតប្រជែងចំនួន ១០០លានគត់ ដែលគិតជាភាគរយថយចុះ ១,០៣% ។ ទី០២ ឃុំជ័យជោគ បានលើកគម្រោងជួសជុលផ្លូវដីសរក្រាលគ្រួសធម្មជាតិប្រវែង ៧១១ម៉ែត្រ មានទទឹង ៤,៥០ម៉ែត្រ ដាក់ក្នុងតម្លៃប៉ាន់ស្មានចំនួន ៨៩,៧១១,៧៥០រៀល ក្នុងនោះក្រុមហ៊ុនដែលដេញថ្លៃបានមានឈ្មោះ នង ទុយ ខន់ស្ត្រាក់សិន ដែលដាក់តម្លៃលើការប្រកួតប្រជែងចំនួន ៨៧,៩៥០,០០០រៀល ដែលគិតជាភាគរយថយចុះ ១,៩៦% តែប៉ុណ្ណោះ ខណៈដែលក្នុងលក្ខណ្ឌនៃការដេញថ្លៃគឺតម្រូវអោយក្រុមហ៊ុនដាក់ដេញថ្លៃទាបចុះមកក្រោម ចាប់ពី ៣% ។ បន្ទាប់ពីកើតមានហេតុការនៃការឃុបឃិតគ្នារវាងក្រុមហ៊ុនដេញថ្លៃនេះប្រព្រឹត្តិខុសពីគោលការណែនាំ លោក អ្នក សុខរឿន មេឃុំកំពុងក្រសាំងបានប្រាប់អ្នកសារពត័មានតាមទូរស័ព្ទនៅរសៀលថ្ងៃទី ១៥ វិច្ឆិកា នេះថា លោកនិងធ្វើការពិនិត្យឡើងវិញរាល់សំណុំឯកសារដែលដាក់ដេញថ្លៃ បើសិនជារកឃើញថា ការដេញថ្លៃខាងលើមិនត្រឹមត្រូវ ឬមិនគ្រប់ទៅតាម លក្ខណ្ឌនៃច្បាប់ដេញថ្លៃនោះ លោកនិងសម្រេចលុបចោលនៃការដេញថ្លៃនោះចេញវិញ រួចលើកទៅថ្ងៃក្រោយបន្ត ។ តាកែវ


0 comments:

Post a Comment