Wednesday, December 12, 2018
Home »
» ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ : អធិការក្រុង-ស្រុកទាំង១០ ត្រូវត្រួតពិនិត្យគ្រប់រថយន្តពន្លត់អគ្គីភ័យឲ្យបានជាប់ជាប្រចាំ
ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ : អធិការក្រុង-ស្រុកទាំង១០ ត្រូវត្រួតពិនិត្យគ្រប់រថយន្តពន្លត់អគ្គីភ័យឲ្យបានជាប់ជាប្រចាំ
ខេត្តតាកែវ ៖ ស្នងការនគបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានធ្វើណែនាំដល់អធិការក្រុង-ស្រុកទាំង១០ ធ្វើការត្រួតពិនិត្យឲ្យបានជាប់ជាប្រចាំចំពោះរថយន្តពន្លត់អគ្គីភ័យកុំឲ្យរថយន្តមានបញ្ហាព្រោះនៅពេលមានបញ្ហាអគ្គីភ័យកើតឡើង រថយន្តពន្លត់អគ្គីភ័យត្រូវតែចេញធ្វើប្រតិបត្តិការពន្លត់អគ្គីភ័យទាន់ពេលវេលា
ថ្លែងនៅក្នុងឱកាសចូលរួមជាអធិបតីភាពក្នុងពិធីបើកការបណ្ដុះបណ្ដាល បច្ចេកទេសត្រួតពិនិត្យ និងថែទាំរថយន្តពន្លត់អគ្គីភ័យ ពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងនគរបាលជាតិនៅព្រឹកថ្ងៃអង្គារ៍ ទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានថ្លែងថា កំម្លាំងជំនាញនៅស្នងការដ្ឋាននិងកម្លាំងជំនាញដែលមកពីគ្រប់អធិការក្រុងស្រុកទាំងអស់ទាំងអស់ត្រូវខិតយកចិត្តទុកដាក់ សិក្សារៀន សូត្រ ស្វែងយល់អំពីរៀបថែទាំ និងជួសជុលប្រភេទរថយន្តពន្លត់អគ្គីភ័យ ដើម្បីយកមកអនុវត្តនៅមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរ ជៀសវាងមានបញ្ហាអគ្គីភ័យកើតឡើង តែបែជារថយន្តពន្លត់អគ្គីភ័យខូចមិនអាចចេញទៅជួយបន្លត់អគ្គភ័យបានទៅវិញ ដែលនាំអោយមានការរិះគន់ពីបងប្អូនប្រជាពលរដ្ឋ។
នៅក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានថ្លែង អំណរគុណ ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេតសាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានចាត់ឲ្យក្រុមការងារ ចុះមកបង្ហាត់បង្រៀនអំពីបច្ចេកទេសថែទាំរថយន្តបង្ការពន្លត់អគ្គិភ័យ ព្រមទាំងត្រួតពិនិត្យ សិក្សា វាយតម្លៃចំពោះរថយន្តរបស់ស្នងការដ្ឋាន និងរថយន្តនៅតាមអធិការដ្ឋាននគរបាលស្រុក-ក្រុង ដែលមានរថយន្តពន្លត់អគ្គិភ័យណាដែលចាស់ទ្រុឌទ្រោម ខូចមិនអាចដំណើរការបាន ដែលទាមទារអោយមានការជួសជុលបន្ទាន់ ដើម្បីកុំអោយមានការរាំងស្ទះដល់ដំណើរការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានគ្រោះថា្នក់អគ្គិភ័យដែលអាចកើតឡើងជាយថាហេតុ ៕
0 comments:
Post a Comment