តាកែវ៖ក្រុមកីឡាបាល់ទាត់ស្នងការដ្ឋាននគរបាលខេត្តតាកែវបាននំយកជ័យលីភីលេខ០១ ផ្នែកកីឡាបាល់ទាត់ហ្វូតសាលមកអោយកម្ពុជា ក្នុងព្រឹតកតិការណ៏ជួបប្រាស្រាយមិត្តភាពព្រំដែន កម្ពុជា វៀតណាម នៅក្រុង(ជ័រដុក) ខេត្តអានយ៉ាង ក្នុងក្របខ័ណ្ឌប្រកួត រវាងកងកំលាំងនគរបាល និងយោធា ខេត្តតាកែវ ព្រះរាជាណាចក្រកម្ពុជា និងខេត្តអានយ៉ាងសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលជាខេត្តនូវជាប់ព្រំប្រទល់និងគ្នា ។
នៅក្នុងព្រឹត្តិការប្រកួតកីឡាមិត្តភាពរវាង នគរបាល និងយោធា ខេត្តតាកែវ និងខេត្តអានយ៉ាង កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៩ នៅទីក្រុងជ័រដុក ខេត្តអានយ៉ាង គឺមានក្រុមកីឡាបាល់ទាត់ចំនួន ០៧ក្រុម ដែលបានចូលរួមប្រកួត ក្នុងនោះមានក្រុមកីឡាបាល់ទាត់ហ្វូតសាលភាគីមិត្តកម្ពុជាខេត្តតាកែវមានចំនួន ០៣ក្រុម និងក្រុមកីឡាកររបស់ភាគ្គីមិត្តវៀតណាមខេត្តអានយ៉ាង មានចំនួន ០៤ក្រុម ដោយការប្រកួតកីឡាមិត្តភាពនេះធ្វើឡើងរមានយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៩ ដើម្បីរកអ្នកជាប់ជំណាត់ថ្នាក់ពីលេខ០១ ដល់លេខ ០៣ លើវិញ្ញាសារប្រកួតកីឡាបាល់ទាត់ហ្វូតសាល កីឡាបាល់ទះ និងអត្តពលកម្មរត់ចម្ងាយ ។
ឆ្លងកាត់ការប្រកួតបាល់ទាត់ហ្វូតសាល ក្រុមកីឡាបាល់ទាត់របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានធ្វើការប្រកួតជំរុះចាញ់ឆ្លាក់ៗ ចំនួន ៣ប្រកួត ដោយប្រកួតចុងក្រោយយកចំណាត់ថ្នាក់លេខ ០១ និងលេខ ០២ គឺជួបជាមួយក្រុមនគរបាលវៀតណាម ជាលទ្ធផលរយៈពេល ២តង់ក្រុមទាំងពីរ មានគ្រាប់បាល់ ០២ ទល់ ០២ ដោយបន្តកាត់សេចក្តីដោយបាល់ពេលណាំងទីចំនួន ០៣គ្រាប់ ក្នុងនោះក្រុមស្នងការដ្ឋាននគរបាលខេត្តតាកែវ ស៊ុតបញ្ចូលទីបាន ២គ្រាប់ យកឈ្នះក្រុមនគរបាលវៀតណាម ដែលស៊ុតបញ្ចូលទីបានតែ ០១គ្រាប់ ។
លោកវរៈសេនីយ៍ឯក ឆឹង រតនៈ ស្នងការរងទទួលផែនធនធានមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាអ្នកនាំក្រុម បានប្រាប់អ្នកសារពត័មានថា នេះជាលទ្ធផលដ៏ល្អប្រសើរមួយដែលក្រុមកីឡាបាល់ទាត់ហ្វូតសាលរបស់យើងអាចយកជ័យជំនះជ័យលីភីលេខ ០១នេះបាន ក្នុងការប្រកួតក្របខ័ណ្ឌ នគរបាល និងយោធា នៃខេត្តទាំងពីរ ហើយការប្រកួតកីឡាបាល់ទាត់ហ្វូតសាលនេះក៏មានចំនុចជាច្រើនដែលយើងត្រូវយល់ដឹងពីគ្នាទៅលើ បច្ចេកទេសនៃការលេង ដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមកផងដែរ ។ តាកែវ
0 comments:
Post a Comment