ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Monday, August 19, 2019

រថយន្តដឹកដីនិងគ្រឿងចក្រចំនួន៥គ្រឿងត្រូវបានយកមករក្សាទុកនៅសាលាក្រុងក្រោយរកឃើញថាលួចកាយដីបាតបឹងអូរតុំគ្មានច្បាប់អនុញ្ញាត


តាកែវ៖ រថយន្តដឹកដីចំនួន ៤គ្រឿង និងអេស្កាវេទ័រ មួយគ្រឿង ត្រូវបានអភិបាលក្រុងដូនកែវ រួមជាមួយនិងកំលាំងចំរុះ ឃាត់យកមករក្សាទុកនៅសាលាក្រុងដូនកែវ ក្រោយពីម្ចាស់រថយន្តទាំងនោះ បានធ្វើសកម្មភាពលួចកាយអាច៍ដីបាតបឹងអូរតុំ ឋិតនៅក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ យកទៅធ្វើអាជីវកម្មដោយមិនមានច្បាប់អនុញ្ញាត ។
ក្រោយពីបញ្ចប់នៅការចុះត្រួតពីនិត្យលើទីតាំង កាយយកអាច៍ដី នៅបឹងអូរតុំរួច លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានប្រាប់អោយក្រុមអ្នកសារពត័មានដឹងថា ការចុះមកពីនិត្យដល់ទីតាំងកាយដីនេះផ្ទាល់ គឺបន្ទាប់ពីលោកទទួលបានតំណឹងពីអាជ្ញាធរមូលដ្ឋានបានធ្វើសេចក្តីរាយការណ៏ ថាមានសកម្មភាពកាយ ដីបឹងអូរតុំ ហើយដោយពីនិត្យទៅ គឺការកាយយកអាច៍ដីនៅបាតបឹងនោះ មិនមានច្បាប់អនុញ្ញាតនោះទេ ទើបរូបលោកដឹកនាំកំលាំងចំរុះ ចុះមកដល់ទីតាំងភ្លាមៗ និងឈានទៅដល់ការឃាត់រថយន្តដឹកដី បានចំនួន ០៤គ្រឿង និងគ្រឿងចក្រ អេស្កាវេទ័រ ០១គ្រឿង យកមករក្សាទុកនៅសាលាក្រុងដូនកែវ ។ លោកអភិបាលក្រុងបានបន្តថា ចំពោះវិធានការណ៏វិញ គឺយើងតម្រូវអោយម្ចាស់ទីតាំងដែលយកគ្រឿងចក្រនិងរថយន្ត មកលួចកាយដីបាតបឹងធ្វើអាជីវកម្មនេះ ចូលខ្លួនមកទទួលការផាកពិន័យ រួចត្រូវស្នើសុំច្បាប់អនុញ្ញាត ទើបអាចធ្វើអាជីវកម្មរបស់ខ្លួនបន្តបាន ។
ប្រជាពលរដ្ឋរស់នៅក្នុងក្រុងដូនកែវ បានគាំទ្រយ៉ាងខ្លាំងចំពោះចំណាត់ការនេះ និងសូមអោយលោក កង អាណាន់ អភិបាលក្រុងដូនកែវ អនុវត្តចំពោះចំណាត់ការនេះបន្តទៀត ដើម្បីលុបបំបាត់ ពាក្យដែលធ្លាប់លឺពីមុនមក អោយតែកាយដីក្នុងបឹង ក្នុងអូរ គឺគេឆ្លើយថា កាយដើម្បីស្តារបឹង ស្តារអូរហើយ ។តាកែវ



0 comments:

Post a Comment