ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Sunday, August 25, 2019

ឯកឧត្តម សុខ សំណាង ជួបសំណេះសំណាលជាមួយកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ


ខេត្តតាកែវ៖ ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានដឹកនាំកងកម្លាំងនគរបាលគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ។ ដោយពិធីនេះមានការ​អញ្ជើញចូលរួមពី​លោកស្នងការ​រង​ទទួលផែន លោកនាយ-នាយរង​ការិយាល័យ​ លោកនាយ-នាយរង​ផ្នែក ចំណុះ​ការិយាល័យជំនាញ​ ។

ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត បានមានមតិសំណេះសំណាលជាមួយបងប្អូនកងកម្លាំង ដែលមានវត្តមានក្នុងពិធីគោរពទង់ជាតិនាព្រឹកថ្ងៃច័ន្ទ សប្តាហ៍នេះថាកងកម្លាំងទាំងអស់ត្រូវតែពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំុចាប់ពីថ្នាក់ដឹកនាំដល់មន្ត្រីថ្នាក់ក្រោម ដោយបន្តចូលរួមពង្រឹងគោរពនិងអនុវត្តតាមវិន័យលេខ០០៦ របស់កងកម្លាំងនគរបាលជាតិ ជាពិសេសការចូលរួមអនុវត្តទៅតាមតួនាទី ភារកិច្ច របស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ចំពោះការបំពេញភារកិច្ច នៃរចនាសម្ព័ន្ធរបស់ផ្នែកជំនាញនីមួយៗ ដើម្បីសម្រេចបានលទ្ធផលល្អ ជូនអង្គភាពបន្ថែមទៀត​៕








0 comments:

Post a Comment