តាកែវ៖ ដោយមានកិច្ចសហប្រតិបត្តិការល្អលើការងារជំនួបប្រាស្រាយទំនាក់ទំនងមិត្តភាពកម្ពុជាវៀតណាម រវាងស្នងការដ្ឋាននគរបាលខេត្តតាកែវ និងយោធាការពារព្រំដែនប្រទេសវៀតណាម បានឯកភាពគ្នាលើការបង្កើតអោយមានសកម្មភាពក្នុងការងារជួយដល់សង្គម ដោយតម្រូវអោយភាគីវៀតណាមបញ្ជូនក្រុមគ្រូពេទ្យដែលមានជំនាញរបស់កងទ័ពវៀតណាម មកជួយពិនិត្យសុខភាព និងព្យាបាលជម្ងឺទូរទៅ ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅជិតតំបន់ព្រំដែន ឋិតនៅឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ នាថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៩ ។
ថ្លែងនៅក្នុងការចុះត្រួតពិនិត្យលើការងាររបស់ក្រុមគ្រូពេទ្យស្មាគ្រចិត្តកងទ័ពការពារព្រំដែនរបស់សាធារណៈរដ្ឋសង្គមនិយមវៀតណាមនាពេលនោះ លោកឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានមានប្រសាសន៏ថា ប្រជាពលរដ្ឋដែលរស់នៅតំបន់ព្រំប្រទល់នៃខេត្តតាកែវ ព្រះរាជាណាចក្រកម្ពុជា និងខេត្តអានយ៉ាង ប្រទេសវៀតណាម គឺមានភាពសប្បាយរីករាយខ្លាំងណាស់ ចំពោះសកម្មភាពរបស់ក្រុមគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ បានមកពិនិត្យសុខភាព និងជួយព្យាបាលជំងឺ ចែកថ្នាំ ជូនដល់ពួកគាត់ដោយមិនគិតថ្លៃ មិនតែប៉ុណ្ណោះថែមទាំងបានចែកជាអំណោយឃីត ម្នាក់មួយកញ្ចប់សម្រាប់ជាវត្ថុកំដរដៃត្រឡប់ទៅផ្ទះវិញថែមទៀត ។ លោកស្នងការបានបន្តថា នៅលើការជួបប្រាស្រាយទាក់ទងមិត្តភាពកម្ពុជា វៀតណាមនេះ គឺខាងយោធារការពារព្រំដែនវៀតណាម បានជួយដល់ប្រជាពលរដ្ឋក្រីក្រលំបាក ចំនួន ១០គ្រួសារ ដោយក្នុងមួយគ្រួសារគឺចែកជូនសត្វគោរស់ ចំនួន ១០ក្បាល សម្រាប់ចិញ្ចឹម និងបម្រើលើការងារកសិកម្មមួយចំនួន និងបានផ្តល់នូវអាហារូបករណ៏ដល់និសិត្សក្រីក្រចំនួន១០រូបថែមទៀត ដើម្បីបន្តការសិក្សាការងារជំនាញនៅប្រទេសវៀតណាមផងដែរ ។
សូមបញ្ចាក់ផងដែរថា ការចុះពិនិត្យសុខភាពជូនដល់ពលរដ្ឋដែលរស់នៅឃុំភ្នំដិននេះ គឺមានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់កងទ័ពការពារព្រំដែន ខេត្តអានយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក ផាន ឌិនហ្វាយ ប្រធានការិយាល័យសុខាភិបាល នៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តអានយ៉ាង និងក្រុមការងារ២៥នាក់ បានធ្វើសកម្មភាពពិនិត្យនូវបរិវេណសាលាបឋមសិក្សាភ្នំដិន ស្ថិតក្នុងភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ក្នុងនោះមានប្រជាពលរដ្ឋក្រីក្រមកទទួលសេវាការពិនិត្យនិងព្យាបាលជំងឺបានចំនួនជិត ៥០០នាក់ ។ តាកែវ៦
0 comments:
Post a Comment