Saturday, August 3, 2019
Home »
» អាជ្ញាធរស្រុកបាទីឆ្មក់ចុះពីនិត្យទីតាំងរុណ្តៅដីគ្មានច្បាប់មួយកន្លែងនៅព្រៃភ្នំតាម៉ៅឃាត់រថយន្តនិងគ្រឿងចក្របាន២គ្រឿង
អាជ្ញាធរស្រុកបាទីឆ្មក់ចុះពីនិត្យទីតាំងរុណ្តៅដីគ្មានច្បាប់មួយកន្លែងនៅព្រៃភ្នំតាម៉ៅឃាត់រថយន្តនិងគ្រឿងចក្របាន២គ្រឿង
តាកែវ៖ លោក ភួង ឈីម អភិបាលស្រុកបាទី បានដឹកនាំកំលាំងចំរុះ ឆ្មក់ចុះពីនិត្យទីតាំរដៅដីគ្មានច្បាប់មួយកន្លែង ឋិតនៅភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី កាលរសៀលថ្ងៃទី០២ ខែសីហា ២០១៩ ដោយធ្វើការឃាត់រថយន្តនិងគ្រឿងចក្រ បានចំនួន ២គ្រឿងយកមករក្សាទុក ខណៈដែរម្ចាស់ទីតាំងនិងត្រូវប្រឈរមុខទៅនិងផ្លូវច្បាប់ ។
លោកអភិបាលស្រុកបាទី បានអោយដឹងថា ករណីដែលឈ្មួញលួចកាយដីលក់នៅក្នុងភូមិសាស្ត្រ ព្រៃភ្នំតាម៉ៅនេះ បើតាមការពីនិត្យជាក់ស្តែង តាមរដៅដី មានទំហំធំ និងជ្រៅតាមកន្លែង ដែលអាចសន្និដ្ឋានថា សកម្មភាពជីកយកអាច៏ដីលក់នេះ គឺមានរយៈពេលជិត ១ខែមកហើយ ។ លោកបន្តថា ក្នុងការចុះពីនិត្យរណ្តៅដីគ្មានច្បាប់នេះ គឺយើងបានឃាត់រថយន្តដឹកដី ១គ្រឿង និងគ្រឿងចក្រ អេស្ការវេទ័រ មួយគ្រឿង យកមករក្សាទុកនៅប៉ុស្តិរដ្ឋបាល ចំណែកម្ចាស់ទីតាំងឈ្មោះប៊ុន ធឿន រតនា លោកបានធ្វើកំណត់ហេតុ និងបញ្ជូនសំណុំរឿងបន្តទៅជំនាញ ដើម្បីចាត់ការតាមនីតិវិធី ។
បើតាមការអោយដឹងពីលោក ខាន់ សុខា អភិបាលរងខេត្តតាកែវ បានប្រាប់អោយដឹងថា ចំពោះការជីករណ្តៅដី ដែលគ្មានច្បាប់នេះ គឺលោកនិងអនុវត្តតាមនីតិវិធី ដោយមិនមានកាយោកយល់ឡើយ ចំពោះអ្នកប្រព្រឹត្តបទល្មើសនេះ និងបញ្ជាអោយអាជ្ញាធរចុះចាប់រថយន្ត និងគ្រឿងចក្រដែលធ្វើសកម្មភាពនោះយកមករក្សាទុកទាំងអស់ លោកបានសង្កត់ធ្ងន់ថា បើមាន ១ចាប់១ មាន២ចាប់២ បើសិនជាដឹងថាគ្មានច្បាប់ ហើយការងារនេះ អាជ្ញាធរគ្រប់ស្រុកទាំងអស់បាននិងកំពុងចុះពីនិត្យ ចំពោះការជីកកកាយយករ៉ែ ធម្មជាតិ អាច៏ដី ដីភ្នំ ដែលគ្មានច្បាប់ទាំងនោះ។ តាកែវ
0 comments:
Post a Comment