ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

Friday, November 30, 2018

រដ្ឋបាលខេត្តតាកែវ រៀបចំពិធីអបអរសាទរ ល្ខោនខោល ត្រូវបានអង្គការសហប្រជាជាតិដាក់បញ្ជូលក្នុងបញ្ជីបេតិកភ័ណ្ឌអរូបីយនៃមនុស្សជាតិ របស់អង្គការយូណេស្កូ


តាកែវ:អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា អបអរសាទរ​ ការដាក់ល្ខោនខោល​ បញ្ចូលក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៍អរូបិយនៃមនុស្សជាតិរបស់អង្គការយូណេស្កូ​ នៅក្នុងឱកាសកិច្ចប្រជុំលើកទី១៣​ នាទីក្រុងព័រល្វីស​ សាធារណរដ្ឋម៉ូរីស​ នាថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៨ តាកែវ​ ម៉ោង១០យប់​ ថ្ងៃសុក្រ​ ៨រោច​ ខែកត្តិក​ ឆ្នាំច​ សំរិទ្ធិស័ក​ ពស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។














Wednesday, November 28, 2018

ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេតត្តាកែវអញ្ជើញចូលរួម ពិធីផ្សព្វផ្សាយរបាយការណ៍ នព្វមាសឆ្នាំ២០១៨ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

តាកែវ៖ នាថ្ងៃព្រហស្បតិ៍ ៧ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេតត្តាកែវបានអញ្ជើញចូលរួមក្នុង ពិធីផ្សព្វផ្សាយរបាយការណ៍ នព្វមាស ឆ្នាំ២០១៨ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញុៀន ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្ដម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ លោកជំទាវ ឧត្តមសេនីយ៍ ឈឹម សិទ្ធិបុណ្យរិទ្ធិ អគ្គលេខាធិការរងអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដោយមានការអញ្ជើញ លោក លោកស្រី ប្រធាន អនុប្រធានអង្គភាពជុំវិញខេត្ត កងកំម្លាំងប្រដាប់ទាំង៣ប្រភេទ សិស្សានុសិស្ស គរុសិស្ស














Tuesday, November 27, 2018

រដ្ឋបាលខេត្តរៀបចំពិធីបូកសរុបលទ្ធផលវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត ឆ្នាំទី៥ អាណត្តិទី២ ទូទាំងក្រុង ស្រុក ខេត្តតាកែវ

តាកែវ៖ នាព្រឹកថ្ងៃពុធ ៦ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្ដម អ៊ុយ ខេមរា សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ឯកឧត្ដម លោកជំទាវ សមាជិក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាលរងខេត្ត បានអញ្ជើញចូលរួម បូកសរុបលទ្ធផលវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំទី៥ អាណត្តិទី២ នៅតាមក្រុង ស្រុកទូទាំងខេត្ត និងដោយមានការចូលរួម ពីតំណាងប្រជាពលរដ្ឋ សិស្សានុសិស្ស គរុសិស្ស ប្រមាណជាង ២០០នាក់ ដែលកម្មវិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តតាកែវ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុយ ខេមរា និង ឯកឧត្ដម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ  បានផ្ដល់ឱកាសឲ្យបងប្អូនដែលបានចូលរួមក្នុងវេទិកានេះ លើកជាសំនួរ បញ្ហាប្រឈមផ្សេងៗ សាកសួរមកកាន់អាជ្ញាធរ ដើម្បីបានឆ្លើយបំភ្លឺជូនបងប្អូន និងស្វែងរកវិធីដោះស្រាយផ្សេងៗ៕












Monday, November 26, 2018

ស្នងការនគរបាលខេត្តតាកែវដឹកនាំកម្លាំងចុះ បង្ក្រាបឧក្រិដ្ឋជនចិន៤ទីតាំងបានចំនួន២៣៥នាក់


ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃចន្ទ ០៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ០៩៖៣០នាទី កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន១០៥នាក់ ដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងមានកិច្ចសហការពីសមត្ថកិច្ចនគរបាលចិន ដោយមានការសម្របសម្រួលនីតិវិធីដោយលោក ទេព មុនិនព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវក្នុងគោលដៅស្រុកបាទី និងគោលដៅស្រុកត្រាំកក់ដឹកនាំដោយលោក ឃុន ភឿន ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តតាកែវ បានធ្វើការបង្រ្កាបទីតាំង ក្លែងបន្លំប្រព័ន្ធគមនាគមន៍ ចំនួន០៤ទីតាំងផ្សេងគ្នា ក្នុងនោះ ៖  ទីតាំងទី១ ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិនចំនួន ៦៣នាក់ ស្រី០៧នាក់។  ទីតាំងទី២ ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិន ចំនួន ១២នាក់(ប្រុស)។ ទីតាំងទី៣ ស្ថិតនៅភូមិតាំងដូង ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិន ចំនួន ៧០នាក់ ស្រី២៤នាក់  និងទីតាំងទី៤ ស្ថិតនៅភូមិព្រៃក្រាយ ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិនចំនួន ៩០នាក់ ស្រី០៥នាក់។  សរុបទាំង០៤ទីតាំង សមត្ថកិច្ចឃាត់ខ្លួនបានចំនួន ២៣៥នាក់ ស្រី ៣៦នាក់  ព្រមទាំងដកហូតនូវសម្ភារ:សម្រាប់ធ្វើសកម្មភាពមួយចំនួន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។