ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Wednesday, January 9, 2019

មន្រ្តីសាខាកាំកុងត្រូលខេត្តតាកែវ ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនតធ្វើការត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ និងទំនិញ ដែលនាំចូលមកពីបរទេស








(ខេត្តតាកែវ) ៖ នៅថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តតាកែវ ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ដោយមានការចូលរួមសហការជាមួយសមត្ថកិច្ចចម្រុះ បានបន្តធ្វើការត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ បន្លែ ផ្លែឈើចម្រុះ និងទំនិញ ដែលនាំចូលមកពីបរទេស ក្នុងគោលបំណងទប់ស្កាត់ ការនាំចូលផលិតផលទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា និងមានផ្ទុកសារធាតុគីមីហាមឃាត់ ។

ក្នុងសកម្មភាពនោះដែរ មន្ត្រីជំនាញបានធ្វើតេស្តបឋមលើគំរូបន្លែ និងផ្លែឈើចម្រុះរួមមាន៖ ត្រីខកំប៉ុង ប្រេងឆា ស្ពៃបូកគោ សណ្តែកបារាំង ជីរណា  ផ្លែសេរី ប៉ោម  ម្ទេសប្លោក មើមឆៃថាវ ការ៉ុត ខាត់ណា ផ្លែជំពូ ផ្លែមាន ស្លឹកកាឆាយ។
*ជាលទ្ធផលមន្ត្រីជំនាញពុំបានរកឃើញសារធាតុគីមីហាមឃាត់នៅក្នុងគំរូបន្លែ ផ្លែឈើទាំងនោះទេ និងបានបញ្ជូនគំរូទាំងនោះមកវិភាគបន្ថែមនៅមន្ទីរពិសោធន៍អគ្គនាយកដ្ឋានផងដែរ ។

ក្នុងឱកាសនោះ មន្ត្រីជំនាញបានណែនាំដល់អាជីវករឱ្យយល់ដឹងអំពីបញ្ហាប្រឈមទៅនឹងច្បាប់  ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ដើម្បីជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ៕

0 comments:

Post a Comment