ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Wednesday, January 23, 2019

ឯកឧត្តម ឧត្តម​សេនីយ៍​ទោ សុខ សំណាង ដឹកនាំ​ប្រតិភូនៃស្នងការដ្ឋានខេត្ត អញ្ជើញទៅប្រទេសវៀតណាមអបអរសាទរ និងជូនពរ​ដល់ មេបញ្ជាការយោធភូមិភាគទី៩ ព្រមទាំងសហការកងទ័ព នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅក្នុងខេត្តកាំងធឺ

ខេត្តតាកែវ៖ នៅរសៀលថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តម​សេនីយ៍​ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បាន​ដឹកនាំ​ប្រតិភូនៃស្នងការដ្ឋានខេត្ត អញ្ជើញទៅប្រទេសវៀតណាម ដើម្បីជួបសំណេះសំណាល អបអរសាទរ និងជូនពរ​ដល់ មេបញ្ជាការយោធភូមិភាគទី៩ ព្រមទាំងសហការកងទ័ព នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅក្នុងខេត្តកាំងធឺ






ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិវៀតណាម ឆ្លៀតក្នុងឱកាសនោះដែរ សមាសភាគីបានថ្លែងអំណរគុណដល់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ ដែល​បាន​ដឹកនាំ​ប្រតិភូ អញ្ជើញ​ម​កសួរសុខទុក្ខសំណេះសំណាល ​អបអរសាទរ និងជូនពរ ព្រមទាំងជូនកាដូរអនុស្សាវរីយ៍ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិវៀតណាមខាងមុខនេះ។ ដើម្បីស្តែងចេញនូវចំណងមិត្តភាព សាមគ្គីភាព សហប្រត្តិបត្តការរវាងកងកម្លាំងតាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរផងដែរ។

0 comments:

Post a Comment