ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Thursday, January 24, 2019

ឯកឧត្តម​ ឧត្តមសេនីយ៍​ទោ សុខ សំណាង ដឹកនាំ​ប្រតិភូអញ្ជើញទៅប្រទេសវៀតណាម អបអរសាទរ និងជូនពរដល់ ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តគៀងយ៉ាង

ខេត្តតាកែវ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម​ ឧត្តមសេនីយ៍​ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បាន​ដឹកនាំ​ប្រតិភូនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ អញ្ជើញទៅប្រទេសវៀតណាម ដើម្បីជួបសំណេះសំណាល អបអរសាទរ និងជូនពរដល់ ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តគៀងយ៉ាង។
    ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមខាងមុខនេះ ឆ្លៀតក្នុងឱកាសនោះដែរ សមាសភាពភាគីបានថ្លែងអំណរគុណដល់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ ដែល​បាន​ដឹកនាំ​ប្រតិភូ អញ្ជើញ​ម​កសួរសុខទុក្ខសំណេះសំណាល ​អបអរសាទរ និងជូនពរ ព្រមទាំងជូនវត្ថុអនុស្សាវរីយ៍ទៅវិញទៅមកក្នុងកាយវិការសម្តែងចេញនូវការរក្សាកិច្ចសហប្រតិបត្តិការល្អ រឹតចំណងសាមគ្គីភាព មិត្តភាព រវាងខេត្ត និងខេត្តជាប់ ព្រំដែននៃប្រទេសទាំងពីរ៕










0 comments:

Post a Comment