ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានដឹកនាំប្រតិភូនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ អញ្ជើញទៅប្រទេសវៀតណាម ដើម្បីជួបសំណេះសំណាល អបអរសាទរ និងជូនពរដល់ ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកាំងធឺ។
Wednesday, January 23, 2019
Home »
» ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ដឹកនាំប្រតិភូ អញ្ជើញទៅប្រទេសវៀតណាម អបអរសាទរ និងជូនពរដល់ ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកាំងធឺ
ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ដឹកនាំប្រតិភូ អញ្ជើញទៅប្រទេសវៀតណាម អបអរសាទរ និងជូនពរដល់ ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកាំងធឺ
ខេត្តតាកែវ៖ នៅរសៀលថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានដឹកនាំប្រតិភូនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ អញ្ជើញទៅប្រទេសវៀតណាម ដើម្បីជួបសំណេះសំណាល អបអរសាទរ និងជូនពរដល់ ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកាំងធឺ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមខាងមុខនេះ ឆ្លៀតក្នុងឱកាសនោះដែរ សមាសភាពភាគីបានថ្លែងអំណរគុណដល់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ ដែលបានដឹកនាំប្រតិភូ អញ្ជើញមកសួរសុខទុក្ខសំណេះសំណាល អបអរសាទរ និងជូនពរ ព្រមទាំងជូនកាដូរអនុស្សាវរីយ៍ទៅវិញទៅមកក្នុងកាយវិការសម្តែងចេញនូវការរក្សាកិច្ចសហប្រតិបត្តិការល្អ រឹតចំណងសាមគ្គីភាព មិត្តភាព រវាងខេត្ត និងខេត្តជាប់ ព្រំដែននៃប្រទេសទាំងពីរ៕
0 comments:
Post a Comment