Wednesday, January 23, 2019
Home »
» ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ដឹកនាំប្រតិភូនៃស្នងការដ្ឋានខេត្ត អញ្ជើញទៅប្រទេសវៀតណាម អបអរសាទរ និងជូនពរដល់លោក ប្រធាននាយកដ្ឋានគយព្រមទាំងសហការីប្រចាំ ខេត្តអានយ៉ាង
ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ដឹកនាំប្រតិភូនៃស្នងការដ្ឋានខេត្ត អញ្ជើញទៅប្រទេសវៀតណាម អបអរសាទរ និងជូនពរដល់លោក ប្រធាននាយកដ្ឋានគយព្រមទាំងសហការីប្រចាំ ខេត្តអានយ៉ាង
ខេត្តតាកែវ៖ នៅព្រឹកថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានដឹកនាំប្រតិភូនៃស្នងការដ្ឋានខេត្ត អញ្ជើញទៅប្រទេសវៀតណាម ដើម្បីជួបសំណេះសំណាល អបអរសាទរ និងជូនពរដល់លោក ប្រធាននាយកដ្ឋានគយព្រមទាំងសហការីប្រចាំ ខេត្តអានយ៉ាង ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិវៀតណាម ឆ្លៀតក្នុងឱកាសនោះដែរ លោក ប្រធាននាយកដ្ឋានគយ បានថ្លែងអំណរគុណដល់ លោក សេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ ដែលបានដឹកនាំប្រតិភូ អញ្ជើញមកសួរសុខទុក្ខសំណេះសំណាល អបអរសាទរ និងជូនពរ ព្រមទាំងជូនកាដូរអនុស្សាវរីយ៍ផងដែរ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិវៀតណាមខាងមុខនេះ៕
0 comments:
Post a Comment