ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Saturday, January 26, 2019

ប្រជាពលរដ្ឋមួយឃុំផ្ទុះការតវាជាមួយប្រធានស្ថានីយ៍បូមទឹកដែលយកថ្លៃសេវាទឹកធ្វើស្រែខុសសន្យា


ខេត្តតាកែវ ៖ ប្រជាពលរដ្ឋជាច្រើនរយនាក់នៅស្រុកអង្គរបូរី ខេត្តតាកែវ បានផ្ទុះការតវាទាំងព្រឹកនៅសាលាឃុំព្រៃផ្គាំឲ្យអាជ្ញាធរជួយដោះស្រាយ ដោយបានចោទលោកប្រធានសហគមន៍ផ្គត់ផ្គង់ទឹកសម្រាប់ធ្វើស្រែប្រាំង ថាបានកេញចំណេញពួកគាត់តាមរបៀបជាន់កដកស្លាប់ទាំងរស់។

ក្រុមប្រជាពលរដ្ឋមួយឃុំនៅស្រុកអង្គរបូរី ខេត្តតាកែវ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩នេះ បាននាំគ្នាមកប្រមូលផ្តុំសាលាឃុំទាំងព្រឹកដើម្បីឲ្យអាជ្ញាធរជួយដោះស្រាយពួកគាត់ ខណៈដែលប្រធានសហគមន៍ផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្របស្រែប្រាំងពួកគាត់ប្រែក្រឡាសសម្តីក្នុងការយកថ្លៃសេវាផ្គត់ផ្គង់ទឹកខុសពីសន្យាដែលធ្លាប់ធ្វើ ជាហេតុធ្វើឲ្យពួកគាត់ជួបប្រទះនូវការខាត់បង់យ៉ាងធ្ងន់ធ្ងរ។ តាមការឲ្យដឹងពីក្រុមប្រជាពលរដ្ឋទាំងនោះបាននិយាយថា តាមកិច្ចសន្យា ដំណាក់កាលធ្វើស្រែលើទី១ ពួកគាត់ត្រូវបង់ថ្លៃសេវាផ្គត់ផ្គង់ទឹកដោយគិតជាស្រូវចំនួន៣៥០គីឡូក្រាមក្នុងមួយហិកតា លុះដល់ដំណាក់កាលធ្វើស្រែលើកទី២ ពួកគាត់ត្រូវបង់លុយ១៧ម៉ឺនរៀលវិញ។ កិច្ចសន្យានេះត្រូវបានធ្វើជាច្រើនឆ្នាំមកហើយ លុះមកដល់ឆ្នាំនេះបែរជាលោកប្រធានសហគមន៍ ឈ្មោះ ឈុន សារិន អនុវត្តការយកថ្លៃសេវាផ្គត់ផ្គង់ទឹកទាំងពីរលើកគិតជាស្រូវ៣៥០គីឡូក្រាមក្នុង១ហិកតាខុសពីសន្យាទៅវិញ ដែលនាំឲ្យពួកគាត់ត្រូវចំណាយបន្ថែមពី៧ទៅ៨ម៉ឺនរៀលទៀតក្នុង១ហិកតា។ ជុំវិញករណីនេះ លោក មិន ម៉ៅ មេឃុំព្រៃផ្គាំបានប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថា លោកមិនហ៊ានអាកាត់នោះទេចំពោះបញ្ហាដែលកំពុងតែកើតមាននេះ ព្រោះវាជាសិទ្ធរបស់លោកប្រធានសហគមន៍ដែលគាត់បានដេញថ្លៃសម្រាប់ការផ្គត់ផ្គង់ទឹកធ្វើស្រែនេះបាន ហើយលោកនិងហៅលោក ឈុន សារិន ប្រធានសហគមន៍មកដោះស្រាយគ្នានៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ដើម្បីរកដំណោះស្រាយគ្នាជាមួយនិងប្រជាពលរដ្ឋ។ ក្រុមប្រជាពលរដ្ឋទាំងនោះបានធ្វើការសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធមាន លោក ឌឹម គឹមសាន អភិបាលស្រុកអង្គរបូរី ពិសេសលោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ជួយរកដំណោះស្រាយឲ្យពួកគាត់ផងកុំឲ្យម្ចាស់ស្ថានីយ៍ ផ្គត់ផ្គងទឹកនេះធ្វើអ្វីខុសពីកិច្ចសន្យា របៀបជាន់កដកស្លាបយ៉ាងដូច្នេះ។

សូមបញ្ជាក់ដែរថា ប្រធានសហគមន៍ផ្គត់ផ្គង់ទឹកសម្រាប់ធ្វើស្រែប្រាំងនេះ បានទទួលសិទ្ធដោយការដេញថ្លៃគ្នា សម្រាប់លក់ទឹកឲ្យពលរដ្ឋធ្វើស្រែ និងបានស្តាប្រឡាយយកទឹកសម្រាប់ផ្គត់ផ្គង់ ក្នុងនោះប្រជាពលរដ្ឋ៦ភូមិនៅឃុំព្រៃផ្គាំទាំងមូលកំពុងតែប្រើប្រាស់នូវសេវាផ្គត់ផ្គង់ទឹកពីស្ថានីយ៍ដែលគ្រប់គ្រងដោយលោក ឈុន សារិន។



0 comments:

Post a Comment