ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Sunday, January 27, 2019

ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលកិច្ចសហប្រតិបត្តិការ រវាងស្នងការដ្ឋាននគរបាលខេត្តកណ្តាល តាកែវ​ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយមន្ទីរនគរបាលខេត្តអានយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម

ខេត្តតាកែវ៖ ព្រឹកថ្ងៃចន្ទ ៨រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨  ខែមករា ឆ្នាំ២០១៩ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានរៀបចំកិច្ចប្រជុំបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលកិច្ចសហប្រតិបត្តិការ រវាងស្នងការដ្ឋាននគរបាលខេត្តកណ្តាល តាកែវ​ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយមន្ទីរនគរបាលខេត្តអានយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម










          ពិធីនេះដែរស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ជាប្រធានអង្គប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ នៃព្រះរាជាណាចក្រកម្ពុជា និងលោកឧត្តមសេនីយ៍ត្រី ប៊ួយ ប៊ែទឺ  នាយកមន្ទីរនគរបាលខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការអញ្ជើញចូលរួមពីប្រតិភូនគរបាលខេត្តទាំងបី​។
​         មានមតិលេីកឡេីងក្នុងឱកាសនោះ​ ថ្នាក់ដឹកនាំនគរបាលខេត្តទាំងបី​បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការ​ ក្នុងការរក្សាសន្តិសុខ​ សណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ​ និងបានប្តេជ្ញារួមគ្នា ក្នុងកិច្ចសហប្រតិបត្តិការបន្តរយៈពេល០៦ខែដើមឆ្នាំ២០១៩ជាមួួយគ្នាឱ្យកាន់តែប្រសើរឡេីងថែមទៀត។
         ក្នុងឱកាសនោះដែរ ឯកឧត្តមគណៈអធិបតីបានជូនវត្ថុអនុស្សាវរីយ៍ ជានិមិត្តរូបដេីម្បីបង្កេីនចំណងសាមគ្គីភាព​ មិត្តភាព ទំនាក់ទំនងជាប្រពៃណី​ និងសហប្រតិបត្តិការរវាងខេត្ត និងខេត្តដែលមានព្រំប្រទល់ជាប់គ្នាផងដែរ៕

0 comments:

Post a Comment