Thursday, January 3, 2019
Home »
» ការដ្ឋានបូមខ្សាច់របស់បុគ្គលឈ្មោះវ៉ាន់កំពុងជ្រកក្រោមអជ្ញាប័ណ្ណតាមមាត់របស់មន្ត្រីពាក់ព័ន្ធខណៈដែលការិដ្ឋាននេះបានបើកការបូមខ្សាច់លក់យកលុយជិត៥ឆ្នាំមកហើយ
ការដ្ឋានបូមខ្សាច់របស់បុគ្គលឈ្មោះវ៉ាន់កំពុងជ្រកក្រោមអជ្ញាប័ណ្ណតាមមាត់របស់មន្ត្រីពាក់ព័ន្ធខណៈដែលការិដ្ឋាននេះបានបើកការបូមខ្សាច់លក់យកលុយជិត៥ឆ្នាំមកហើយ
តាកែវ៖ ការដ្ឋានបូមខ្សាច់មួយកន្លែងដែលគេស្គាល់ម្ចាស់ឈ្មោះ វ៉ាន់ បាននិងកំពុងតែលួចសម្ងំ បូមយកខ្សាច់មកលក់ចែកលុយគ្នា ជិត៥ឆ្នាំមកហើយ តែគ្មានមន្ត្រីជំនាញណាអើពើ និងមានវិធានការលើទីតាំងខាងលើឡើយ ដោយទុកអោយឈ្មួញបន្តលួចបូមខ្សាច់យកមកលក់ធ្វើមានធ្វើបានទៅវិញ ។ ក្នុងករណីលួចបូមខ្សាច់នេះត្រូវបានពលរដ្ឋសង្ស័យថា ប្រហែលជា ម្ចាស់ការដ្ឋានត្រូវរូវគ្នាជាមួយនិងអាជ្ញាធរ និងមន្ទីរជំនាញហើយ បានជាការដ្ឋាននេះក្លាយជាការដ្ឋានបូមខ្សាច់ដោះស្លែមួយទៅហើយ។
សូមបញ្ជាក់ថា ការដ្ឋានលួចបូមខ្សាច់ខាងលើមានទីតាំងឋិតនៅចំនុចភូមិពោធ៍ដុះ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ។ ហើយការដ្ឋានខាងលើនេះដែរ គឺធ្លាប់ត្រូវបានប្រជាពលរដ្ឋធ្វើការតវ៉ាបិទផ្លូវមិនអោយឡានធំៗចូលមកដឹកខ្សាច់ចេញ ដែលបើកបរកាត់នៅលើផ្លូវមុខផ្ទះរបស់ពួកគាត់ឡើយ ព្រោះបណ្តាលអោយខូចផ្លូវ និងមានដីហុយសំពោង ធ្វើអោយប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ជាខ្លាំង ។
ជុំវិញករណីខាងលើនេះដែរក្រុមការងាររបស់យើងបានធ្វើការសំភាសន៏ជាមួយនិងអជ្ញាធរស្រុក លោក កៅ វគ្គ សែល អភិបាលស្រុកត្រាំកក់ លោកបានប្រាប់តាមទូរស័ព្ទនាព្រឹកថ្ងៃទី ៤ មករា ២០១៩ ថា ការដ្ឋានបូមខ្សាច់នេះមានអាជ្ញាប័ណ្ណពីខេត្ត មិនឋិតនៅក្រោមការគ្រប់គ្រងរបស់លោកឡើយ ហើយលោកអភិបាលខេត្តជាអ្នកចុះហត្ថលេខាសម្រេចឲ្យធ្វើអាជីវកម្ម។
ចំណែកឯលោក ឃុត ប៊ុនធឿន ប្រធានការិយាល័យច្រកចេញចូលតែមួយ បាននិយាយថា ចំពោះការដ្ឋានបូមខ្សាច់ខាងលើប្រហែលជាមានអាជ្ញាប័ណ្ណ តែនៅលើកម្រិតត្រឹមណាត្រឹមណានោះ មិនទាន់ច្បាស់នៅឡើយ ហើយលោកបានបញ្ជាក់ថាបើចង់ដឹងច្បាស់សូមសួរទៅមន្ទីររ៉ែ និងថាមពល ព្រោះមន្ទីរជំនាញជាអ្នកត្រួតពិនិត្យ រីឯការិយាល័យច្រកចេញចូលតែមួយនេះ គឺគ្រាន់តែជាអ្នកទទួលសេវាតែប៉ុណ្ណោះ។
ដោយឡែកលោក ផេង វុធ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបានប្រាប់ក្រុមអ្នកសារពត័មានអោយដឹងតាមទូរស័ព្ទនាថ្ងៃទី០៤ ខែមករា នេះដែរថា ការដ្ឋានខាងលើនេះបើក្រុមអ្នកសារពត័មានចង់ដឹងច្បាស់ ប្អូនទៅសួរនាំនៅការិយាល័យច្រកចេញចូលតែមួយទៅ សុំមើលអាជ្ញាប័ណ្ណរបស់គេទៅ រួចបាញ់GPSមើលផង កុំគ្រាន់តែលឺពលរដ្ឋថាហើយចេះតែនិយាយព្រោះពលរដ្ឋមិនមែនជាអ្នកផ្តល់សេវាទេ គឺក្រុមឈ្មួញទាំងនោះជាផ្តល់សេវា។ លោក ផេង វុធ បាននិយាយទៀតថា នៅពេលនេះលោកមិនមានសិទ្ធិក្នុងការចុះហត្ថលេខាផ្តល់សិទ្ធិអោយគេដូចមុនឡើយ ការងារទាំងនោះគឺនៅលើខេត្តទាំងអស់ ។
ជុំវិញករណីនេះដែរ មន្ត្រីពាក់ព័ន្ធកំពុងឆ្លើយរុញអោយគ្នាទៅវិញទៅមកនេះ គឺកំពុងក្លាយជាចំនុចកាន់តែមានចម្ងល់ច្រើន ។តាកែវ
,
0 comments:
Post a Comment