ខេត្តតាកែវ៖ នៅថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានដឹកនាំប្រតិភូនៃស្នងការដ្ឋានខេត្ត បន្តដំណើរ អញ្ជើញជួបសំណេះសំណាល អបអរសាទរ និងជូនពរដល់ មេបញ្ជាការយោធាការពារព្រំដែនខត្តអានយ៉ាង
ព្រមទាំងសហការី នៅក្នុងក្រុងចូវដុក ខេត្តអានយ៉ាង ប្រទេសវៀតណាម។
ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិវៀតណាម ឆ្លៀតក្នុងឱកាសនោះដែរ លោកមេបញ្ជាការ បានថ្លែងអំណរគុណដល់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ ដែលបានដឹកនាំប្រតិភូ អញ្ជើញមកសួរសុខទុក្ខសំណេះសំណាល អបអរសាទរ និងជូនពរ ព្រមទាំងជូនកាដូរអនុស្សាវរីយ៍ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិវៀតណាមខាងមុខនេះ។ ដើម្បីស្តែងចេញនូវចំណងមិត្តភាព សាមគ្គីភាព សហប្រត្តិបត្តការរវាងកងកម្លាំងតាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរផងដែរ៕
Wednesday, January 23, 2019
Home »
» ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ដឹកនាំប្រតិភូនៃស្នងការដ្ឋានខេត្តអបអរសាទរ និងជូនពរដល់ មេបញ្ជាការយោធាការពារព្រំដែនខត្តអានយ៉ាង
0 comments:
Post a Comment