ខេត្តតាកែវ៖ ព្រឹកថ្ងៃអង្គារ ២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ឈុន សារ៉េត ស្នងការរង ទទួលផែនការងារសន្តិសុខ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខ ចូលរួមរំលែកទុក្ខ និងបាននាំយកថវិការបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការ ចំនួន១លានរៀល និងថវិកាក្រុមការងារចំនួន២៣មឺុនរៀល ជូនដល់ លោក វរសេនីយ៍ឯក ជឹម នឿន នាយការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលខេត្ត ដែលម្តាយរបស់គាត់ឈ្មោះ អូន ទឹម បានទទួលមរណភាព នៅគេហដ្ឋាន ស្ថិតនៅភូមិសម៉ក្រោម ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ៕
Monday, January 21, 2019
Home »
» ស្នងការនគរបាលខេត្តតាកែវនាំយកថវិការ១លានរៀលចូលរួមរំលែកទុក្ខ
0 comments:
Post a Comment