ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Thursday, January 3, 2019

ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង អញ្ជើញចុះរៀបចំ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងពិធី សម្ភោធសមិទ្ធិផលផ្សេងៗនៅក្នុងវត្តដំណាក់រាជា ស្ថិតក្នុងភូមិដំណាក់រាជា ឃុំប្រាំបីមុំ ខេត្ដតាកែវ

ខេត្តតាកែវ៖ ព្រឹកថ្ងៃសុក្រ ១៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានរៀបចំផែនការ និងកម្លាំងនគរបាល ខេត្ត ស្រុក ក្រុង សហការជាមួយកម្លាំងពាក់ព័ន្ធ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងចូលរួមក្នុងពិធី សម្ភោធសមិទ្ធិផលផ្សេងៗនៅក្នុងវត្តដំណាក់រាជា ស្ថិតក្នុងភូមិដំណាក់រាជា ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្ដតាកែវ។
          ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ មេបញ្ជាការកងទ័ពជើងគោក និងជាមេបញ្ជាការបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ឯកឧត្តម លោកជំទាវ ជាប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សា ខេត្ត លោក អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក អភិបាល អភិបាលរងស្រុក និងមន្ត្រីអ្នកមុខអ្នកការក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ យាយជី តាជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។





















0 comments:

Post a Comment