ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Wednesday, January 23, 2019

ឯកឧត្តម ឧត្តម​សេនីយ៍​ទោ សុខ សំណាង ដឹកនាំ​ប្រតិភូនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ អបអរសាទរ និងជូនពរ​ដល់ មេបញ្ជាការយោធាការពារព្រំដែនខត្តគៀងយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តម​សេនីយ៍​ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បាន​ដឹកនាំ​ប្រតិភូនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បន្តដំណើរ អញ្ជើញជួបសំណេះសំណាល អបអរសាទរ និងជូនពរ​ដល់ មេបញ្ជាការ និងសហការី យោធាការពារព្រំដែនខត្តគៀងយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិវៀតណាម ឆ្លៀតក្នុងឱកាសនោះដែរ លោក មេបញ្ជាការរង តំណាងឲ្យលោកមេបញ្ជាការយោធា បានថ្លែងអំណរគុណដល់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ ដែល​បាន​ដឹកនាំ​ប្រតិភូ អញ្ជើញ​ម​កសួរសុខទុក្ខសំណេះសំណាល ​អបអរសាទរ និងជូនពរ ព្រមទាំងជូនវត្ថុ អនុស្សាវរីយ៍ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិវៀតណាមខាងមុខនេះ។ ដើម្បីស្តែងចេញនូវចំណងមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការរវាងកងកម្លាំងតាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរផងដែរ៕












0 comments:

Post a Comment