Monday, January 7, 2019
Home »
» ឯកឧត្តម ឧត្ដមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានអញ្ជើញចូលរួម និងរៀបចំកម្លាំងការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ ទិវាជ័យជម្នះ០៧ មករា (០៧/មករា/១៩៧៩-០៧/មករា/២០១៩)
ឯកឧត្តម ឧត្ដមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានអញ្ជើញចូលរួម និងរៀបចំកម្លាំងការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ ទិវាជ័យជម្នះ០៧ មករា (០៧/មករា/១៩៧៩-០៧/មករា/២០១៩)
ខេត្តតាកែវ៖ ព្រឹកថ្ងៃអង្គារ ៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ឧត្ដមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត បានអញ្ជើញចូលរួម និងរៀបចំកម្លាំងការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ ទិវាជ័យជម្នះ០៧ មករា (០៧/មករា/១៩៧៩-០៧/មករា/២០១៩) ពិធីនេះដែរស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តតាកែវ ដែលប្រារពធ្វើឡើងនៅបរិវេណមុខសាលមហោស្រពខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ឯកឧត្តម លោកជំទាវ ជាប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក និងមន្ត្រីអ្នកមុខអ្នកការក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករសរុបប្រមាណជាងមួយមុឺននាក់។
0 comments:
Post a Comment