ខេត្តតាកែវ៖ នាព្រឹកថ្ងៃអង្គារ ៩រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ឃី វណ្ណា ស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស និង ក្រុមការងារ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នឹងសហការី បាននាំយកថវិកាសមាគមន៍មិត្តនគរបាលជាតិចំនួន៦លានរៀល ប្រគល់ជូនដល់ លោកស្រីទូច គានី ត្រូវជាភរិយា សព លោកដួង សុខុម មន្ត្រីនគរបាលចូលនិវត្តន៍ បានទទួលមរណះភាព (ស្លាប់ដោយជម្ងឺរោគាពាធ) ស្ថិតនៅភូមិពោធិ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
ថ្លែងក្នុងឱកាសនោះដែរ លោកវរសេនីយ៍ឯក ឃី វណ្ណា ស្នងការរងនគបាល បានសំណេះសំណាលជាមួយក្រុមគ្រួសារសព ហើយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្តាល សមាគមមិត្តនគរបាលជាតិកម្ពុជា និងឯកឧត្តម ស្នងការនគរបាលខេត្តតាកែវ ជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តផងដែរ៕