ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Monday, June 3, 2019

ស្នងការនគរបាលខេត្តតាកែវក្រើនរំលឹកដល់នគរបាលការពារព្រំដែន៦០៣ត្រូវមានការទទួលខុសត្រូវខ្ពស់លើស្មារតីការពារនៅតាមបន្ទាត់ព្រំដែនពិសេសត្រូវគោរពអោយបានលើបទបញ្ជារបស់ថ្នាក់ដឹកនាំ


តាកែវ៖ ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលនិងចែកអាវភ្លៀងដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្តេចគតិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់កងកំលាំងនគរបាលវរៈការពារព្រំដែនគោកលេខ៦០៣ នៅរសៀលថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០១៩នេះឯកឧត្តមឧត្តមសេនីយ៏ទោ សុខ សំណាង បានក្រើនរំលឹកដល់មេបញ្ជាការវរៈការពារព្រំដែននិងកងកំលាំងត្រូវពង្រឹងលើការគោរពវិន័យ និងស្តាប់នូវបទបញ្ជារបស់ថ្នាក់ដឹកនាំ លើកិច្ចការសហប្រតិបត្តិការជាមួយនិងភាគីមិត្តដែលជាប្រទេសជិតខាងលើការងារបោះបង្គោលព្រំដែន ជាពិសេសកងកំលាំងការពារវរៈព្រំដែននេះត្រូវតែមានស្មារតីទទួលខុសត្រូវខ្ពស់លើការការពារ ទឹកដី ត្រូវតែមានមុខប្រចាំបញ្ជា ២៤ម៉ោងលើ ២៤ម៉ោង ដើម្បីត្រៀមជានិច្ច លើកិច្ចការការពារសុវត្តិភាព ភូមិឃុំ ជូនដល់ប្រជាពលរដ្ឋ ។

ក្នុងនោះឯកឧត្តម សុខ សំណាង ស្នងការនគរបាលខេត្តបានមានប្រសាសន៏ដោយសង្កត់ធ្ងន់ថា ការដឹកនាំ កងកំលាំងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិន័យអោយបានតឹងរឹង និងសេចក្តីថ្លៃថ្នូរ ដូច្នេះមន្ត្រីនគរបាលដែលទទួលបានប្រាក់ខែពីរាជរដ្ឋាភិបាល ចាំបាច់ត្រូវតែការពាររាជរដ្ឋាភិបាលដែលកើតចេញឡើងពីការបោះឆ្នោតគាំទ្រដោយប្រជារាស្ត្រស្របច្បាប់ដោយឥតលក្ខ័ណ្ឌ ។

សូមបញ្ជាក់ផងដែរថា នៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលវរៈការពារព្រំដែននេះដែរ ឯកឧត្តមស្នងការបានធ្វើការចែកអាវភ្លៀងចំនួន ២១៧អាវ ដែលជាអោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹត្តបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន រួមជាមួយនិងអង្ករ ២តោន ថវិការចំនួន ២លានរៀល ជាអំណោយរបស់ឯកឧត្តមនាយឧត្តមសេនីយ៏ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង គ្រឿងឧបភោគបរិភោគ ជាម៉ីចំនួន ១០០កេះ ទឹកត្រី ទឹកស៊ីអ៉ីវ រួមជាមួយថវិកា

លានរៀល ជាអំណោយរបស់ឯកឧត្តមឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ជូនដល់មន្ត្រីនគរបាលវរៈការពារព្រំដែនលេខ៦០៣ ដែលឈរជើងការពារនៅតាមបន្ទាត់ព្រំដែន កម្ពុជា វៀតណាម ខេត្តតាកែវ និងខេត្តអានយ៉ាង ។ តាកែវ



















0 comments:

Post a Comment