តាកែវ ក្រោយមានចម្ងល់ពីបងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងដូនកែវ លើបញ្ហាការកើនឡើងទ្វេដងនៃបរិមាណប្រើប្រាស់ថាមពលអគ្គីសនីនេះ យើងឃើញថាមន្ត្រីជំនាញនៃអគ្គីសនីតាកែវ បានចុះមកធ្វើការត្រួតពីនិត្យ មើលជាក់ស្តែង លើការ វាស់ស្ទង់លើកង់ទ័រ និងឆែកពីនិត្យរកមើល
ការប្រើប្រាស់នៅលើឧបករណ៏នៅក្នុងផ្ទះទាំងអស់ ដើម្បីរកមើលមូលហេតុ ដែលធ្វើអោយមានការកើនឡើននៃបរិមាណចំពោះការប្រើប្រាស់ថាមពលអគ្គីសនី ។ ជុំវិញការពិនិត្យជាក់ស្តែងរបស់មន្ត្រីជំនាញអគ្គិសនីរយៈពេលជាង ២ម៉ោង នៅរសៀលថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៩នេះដែរ ជាលទ្ធផល ពុំមានអ្វីដែលពាក់ព័ន្ធជាមួយ និងកុងទ័រ ឬឆ្លងភ្លើងកន្លែងណាឡើយ ហើយបានយកកុងទ័រនោះ មកពីនិត្យដល់ឡាប៉ូ អគ្គីសនីខេត្ត ដើម្បីបញ្ជាក់ពីការពិត ដោយវាស់ឃើញថា នៅលើម៉ាស៊ីនកុំព្យូទ័រ បានបង្ហាញយ៉ាងត្រឹមត្រូវដូចការកំណត់របស់មន្ត្រីជំនាញពិតប្រាកដមែន ។ អតិថិជនដែលបានប្រើប្រាស់និងបានដឹងច្បាស់អំពីភ្លើងអគ្គិសនី សូមអរគុណ និងបានចូលរួមពីនិត្យ និងការវាស់ស្ទង់ជាក់ស្តែងពិតប្រាកដមែន ។ ហើយបើសិនជាបងប្អូនប្រជាពលរដ្ឋ នូវមានជាចម្ងល់អាចធ្វើការទំនាក់ទំនង ជាមួយនិងអគ្គីសនីខេត្តបានគ្រប់ពេលវេលា ដើម្បីសួរជាពត័មាន និងដោះស្រាយចម្ងល់របស់បងប្អូនប្រជាពលរដ្ឋ ។ តាកែវ
Tuesday, June 4, 2019
Home »
» មន្ត្រីជំនាញនៃអគ្គីសនីតាកែវ បានចុះមកត្រួតពីនិត្យមើលជាក់ស្តែងលើការ វាស់ស្ទង់លើកង់ទ័រនិងឆែកពីនិត្យរកមើលការឡើងគីឡូវ៉ាត់
0 comments:
Post a Comment