តាកែវ..ររសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ លោក សាយ វណ្ណៈ ប្រធានក្រុមយុវជន ខ៤ សាខាខេត្តតាកែវព្រមទាំងសហការី បាននាំយកថវិកានិងគ្រឿងឧបភោគ-បរិភោគដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅផ្តល់ជូនប្រជាពលរដ្ឋខ្វះខាតចំនួន ៤គ្រួសារ ស្ថិតក្នុងឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ ។
លោក សាយ វណ្ណៈ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ជូនលោកយាយ លោកតា ពូមីងផងដែរ ។
លោក សាយ វណ្ណៈ បានឡេីងបន្តថា៖ គណបក្សប្រជាជនកម្ពុជា ជាគណបក្សមានវ័យចំណាស់ធំជាងគេ មានភាពចាស់ទុំខាងផ្នែកនយោបាយ មានគុណបំណាច់រំដោះប្រជាជន និងប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពតទេីបកម្ពុជាមានអ្វីៗដូចសព្វថ្ងៃនេះ ។
ក្នុងឱកាសនោះដែរលោក សាយ វណ្ណៈ ក៏បានសំណូមពរដល់លោកតា លោកយាយ ពូមីង ចូលរួមចំណែកថែរក្សា ការពារ សុខសន្តិភាព ស្ថិរភាពនយោបាយអោយបានគង់វង្សយូរអង្វែងជាអមតៈ ដើម្បីកំណេីនការងារ និងសេដ្ឋកិច្ចនាំនាវាកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍកាន់តែឆាប់រហ័សនាពេលអនាគត ៕
Sunday, June 30, 2019
Home »
» ប្រធានក្រុមយុវជន ខ៤ សាខាខេត្តតាកែវព្រមទាំងសហការី នាំយកថវិកានិងគ្រឿងឧបភោគ-បរិភោគដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនប្រជាពលរដ្ឋខ្វះខាតចំនួន ៤គ្រួសារ
0 comments:
Post a Comment