តាកែវ ថ្ងៃទី06 ខែមិថុនា ឆ្នាំ2019 លោកវរសេនីយ៍ឯក ឆឹង រតនៈ ស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានដឹកនាំក្រុមការងារ អញ្ជើញទៅសំណេះសំណាលប្រកាសមុខតំណែង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរវៀង និងប្រគល់ភារកិច្ចឡេីងវិញចំពោះនាយប៉ុស្តិ៍នគរបាលរដ្ឋបាលខ្វាវនៃអធិការដ្ឋាននគរបាលស្រុកសំរោង។ក្នុងពិធីនេះដែរ លោកស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្សបានផ្តល់ជាមតិយោបល់ខ្លះៗពាក់ព័ន្ធនិងការពង្រឹងវិន័យលេខ០០៦បបជ និងការអនុវត្តន៍តួនាទីភារកិច្ច ជូននាយប៉ុស្តិ៍ដែលឡើងកាន់មុខតំណែងថ្មី ដូចជាការប្រើប្រាស់អាវុធ ការទុកដាក់អាវុធអោយបានត្រឹមត្រូវ ជាពិសេសការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព
ព្រមទាំងបានប្រគល់សម្ភារៈមួយចំនួនដូចជាអាវចំណាំងចំនួន3 ពិលបញ្ជាចរាចរ ចំនួនបញ្ជាចរាចរ ចំនួន2 វិទ្យុទាក់ 1 សម្រាប់បម្រើការងារ។
Thursday, June 6, 2019
Home »
» លោកវរសេនីយ៍ឯក ឆឹង រតនៈ អញ្ជើញចុះជួបសំណេះសំណាលនិងប្រកាសមុខតំណែង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរវៀង
0 comments:
Post a Comment