ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Thursday, June 13, 2019

ចោទប្រពន្ធមានសហាយយកសាំងចាក់ដុតប្រពន្ធរួចយកកាំបិតអារកខ្លួនឯង



តាកែវ​ ៖​ ប្តី​កំណាច​ កើត​ភ្លើង​ប្រច័ណ្ឌ​ប្រពន្ធ​ខ្លួន​ថា​មាន​សហាយ ថែមទាំង​ខ្លួន​មាន​ជំងឺ​ប្រចាំកាយ​ផង​នោះ បាន​យក​សាំង​ចាក់​ដុត​ប៉ង​សម្លាប់​ ថែមទាំង​យក​កាំបិត​អារ.ក ធ្វើ​អត្តឃាត​តាម​ក្រោយ ​តែ​មិន​បាន​សម្រេច បាន​ត្រឹម​របួសធ្ងន់​ទាំងពីរ​នាក់។
ហេតុការណ៍​នេះ ​បាន​កើតឡើង​នៅ​វេលា​ទៀបភ្លឺ ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៩ នៅ​ភូមិ​ត្រគៀត ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្ត​តាកែវ។
តាម​ប្រភពច្បាស់ការ​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ថា នៅពេល​ព្រលប់​ប្តី​បានរៀបចំ​គម្រោង​ដុត​ប្រពន្ធ ដោយ​យក​សាំង​ទុក​រួចជាស្រេច ដល់​វេលា​ម៉ោង​៤​ទៀបភ្លឺ ថ្ងៃទី​១៣ ប្តី​បាន​យក​សាំង​មួយ​ធុង​ជះ​ទៅលើ​ប្រពន្ធ និង​មួយ​កាន​ទៀត​បើក​គម្រប​ចោល បន្ទាប់មក​ប្តី​ក៏​យក​ដែកកេះ កេះ​ដុត​តែម្តង រួច​ហើយ​ប្តី​បាន​យក​កាំបិត​មក​អា​រ.ក​ខ្លួនឯង​តាម​ក្រោយ ដើម្បី​បញ្ចប់​ជីវិត នៅ​ក្នុង​ភ្លើង​ជាមួយគ្នា​។ ខណៈ​នោះ អ្នកជិតខាង​បាន​ឃើញ​ភ្លើង​ឆេះ​នៅក្នុង​ផ្ទះ រួច​ក៏​រ​ត់​ទៅ​ជួយ ប៉ុន្តែ​ទ្វារ​ផ្ទះ​បាន​ចាក់​គន្លឹះ ដោយ​ឃើញ​ភ្លើង​ឆេះ និង​លាយឡំ​ជា​សំឡេង​ស្រែក​ផង​នោះ ក៏​សម្រេច​បុក​ទ្វារ​ទម្លាយ​ចូល​តែម្តង ហើយ​ឃើញ​ភ្លើង​កំពុង​ឆាបឆេះ​ប្រពន្ធ​ឡើង​ស្ទើរ​ខ្លោច​ទៅ​ហើយ ចំណែក​ប្តី​ក៏បាន​អា​រ.ក​ខ្លួនឯង​ដែរ តែ​មិនបាន​សម្រេច​។
ប្រភព​ដដែល​បន្តថា បុរស​ជា​ប្តី​មាន​ជំងឺ​ប្រចាំកាយ ចង់​វិកលចរិត​ម្តងៗ​ទៅហើយ ទើប​កើតរោគ​ប្រច័ណ្ឌ​ប្រពន្ធ​រហូត​ដាច់ចិត្ត​ធ្វើបែបនេះ​។
​បច្ចុប្បន្ន​ប្រពន្ធ​ ត្រូវបាន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​លោកសង្ឃ ចំណែក​ប្តី​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ផងដែរ៕


0 comments:

Post a Comment